leftcenterrightdel
នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ប្រគល់គ្រឿងឥស្សរិយយសហូជីមិញលើកទី២ជូនវិទ្យាស្ថានពេទ្យយោធា (រូបថត៖ VOV)

អញ្ជើញថ្លែងនៅក្នុង​ពិធី នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះវិទ្យាស្ថានដែលបានអនុវត្តយ៉ាងល្អនូវភារកិច្ចនយោបាយស្នូលទាំង៣នោះគឺ ការបណ្ដុះបណ្ដាលប្រភពធនធាននុស្សសម្រាប់កងទ័ព និងផ្នែកសុខាភិបាល ស្រាវជ្រាវ និងអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យាវេជ្ជឱសថសាស្ត្រ លើកកំពស់គុណភាពនិងប្រសិទ្ធភាពក្នុងការពិនិត្យនិងព្យាបាលជំងឺ។ សូមគូសបញ្ជាក់ថា វិទ្យាស្ថានពេទ្យយោធាជាមូលដ្ឋានបណ្ដុះ បណ្ដាលលំដាប់ជួរមុខអំពីវេជ្ជសាស្ត្ររបស់កងទ័ពនិងប្រទេសវៀតណាមទាំងមូល ដែលក្នុងនោះបានបណ្ដុះបណ្ដាលអោយប្រទេសជិតខាងកម្ពុជានិងឡាវ នូវ វេជ្ជបណ្ឌិតទូទៅ វេជ្ជបណ្ឌិតឯកទេស និងម៉ាស្ទ័ររាប់ពាន់នាក់។ គ្រូពេទ្យនិងវេជ្ជបណ្ឌិតជាច្រើននៃវិទ្យាស្ថាននេះ បានទៅកាន់តំបន់ឆ្ងាយដាច់ស្រយាល តំបន់ ព្រំដែន និងតំបន់កោះសមុទ្រដើម្បីពិនិត្យនិងព្យាបាលជំងឺសម្រាប់យុទ្ធជន ជនរួមជាតិ និងអ្នកនេសាទយ៉ាងច្រើនកុះករ។ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអញ្ជើញលើកសំណើថា៖ “វិទ្យាស្ថានពេទ្យយោធាត្រូវមានយុទ្ធសាស្ត្រអភិវឌ្ឍដ៏យូរអង្វែង មានចក្ខុវិស័យដល់ឆ្នាំ២០៣០ ឬឆ្នាំ២០៤៥ ហើយខិតខំប្រឹងប្រែងកសាងវិទ្យាស្ថានក្លាយទៅជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាល ស្រាវជ្រាវ និងព្យាបាលជំងឺលំដាប់តំបន់និងអន្តរជាតិ។ ប៉ុន្តែដំបូងបង្អស់ ខ្ញុំស្នើអោយវិទ្យាស្ថានត្រូវក្លាយទៅជាមជ្ឈមណ្ឌលស្រាវជ្រាវវេជ្ជសាស្ត្រយោធាជួរមុខនៅវៀតណាម ដែលមានឯកទេសកម្មមួយចំនួនស្មើរនឹងកម្រិតជឿនលឿនក្នុងតំបន់”៕

តាម vovworld.vn