ក្នុងជំនួប តំណាងទាំងឡាយបានរំលឹកឡើងវិញនូវដំណើរការកសាង និងអភិវឌ្ឍក្នុងរយៈពេល ២៥ ឆ្នាំ របស់កាសែតព្រឹត្តិការណ៍ និងសាក្សីដែលជាកាសែតឃោសនា អប់រំអំពីប្រពៃណី និងប្រវត្តិសាស្រ្តរបស់កាសែតកងទ័ពប្រជាជនវៀតណាម។

leftcenterrightdel
តំណាងទាំងឡាយថតរូបក្នុងកិច្ចប្រជុំ

កាសែតព្រឹត្តិការណ៍ និងសាក្សីតែងតែឆ្លើយតបបានតម្រូវការព័ត៌មានរបស់មិតអ្នកអាន; ឃោសនាដល់កម្មាភិបាល យុទ្ធជន និងប្រជាជនអំពីប្រពៃណីប្រយុទ្ធដ៏រុងរឿងរបស់ប្រទេសជាតិ របស់បក្ស និងកងទ័ព; ស្មារតីបំពេញកាតព្វកិច្ចអន្តរជាតិដ៏ខ្ពង់ខ្ពស់ ស្នេហាជាតិ មោទនភាពជាតិ ការអនុវត្តជោគជ័យនូវបុព្វហេតុផ្លាស់ប្ដូរថ្មីប្រទេសជាតិ។

នៅពេលខាងមុខនេះ ថ្នាក់ដឹកនាំកាសែតកងទ័ពប្រជាជននឹងបន្តដឹកនាំការលើកកម្ពស់គុណភាពនៃកាសែតព្រឹត្តិការណ៍ និងសាក្សីដើម្បីលើកកម្ពស់កិត្យានុភាព និងឥទ្ធិពលនៃកាសែតព្រឹត្តិការណ៍ និងសាក្សីជាមួយសាធារណជន៕

បកប្រែដោយ Thuy Anh