leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Phan Van Giang នៅកិច្ចប្រជុំ ACDFM-16

 

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំ លោកនាយឧត្តមសេនីយ៍ Ponpipat Benyasri មេបញ្ជាការកងទ័ពថៃបានសង្កត់ធ្ងន់ថា ការរៀបចំ ACDFM-16 គឺជាសកម្មភាពជាក់ស្តែងមួយដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើការដោះស្រាយនូវរាល់បញ្ហាប្រឈមជាទូទៅ។    លោកនាយឧត្តមសេនីយ៍ Ponpipat Benyasri បាននិយាយថា ដោយមានការគោរពគ្នាទៅវិញទៅមក រួមជាមួយការពង្រីកកម្លាំងនៃប្រទេសនីមួយៗ អាស៊ានអាចសម្រេចបាននូវសមិទ្ធផលដ៏ធំធេងថែមទៀត រួមចំណែកក្នុងការកសាងសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ  ACDFM-16
leftcenterrightdel
គណៈប្រតិភូយោធាជាន់ខ្ពស់នៃកងទ័ពប្រជាជនវៀតណាមចូលរួមកិច្ចប្រជុំ

 

ថ្លែងនៅក្នុងកិច្ចប្រជុំ លោកឧត្តមសេនីយ៍ឯក Phan Van Giang បានវាយតំលៃខ្ពស់ចំពោះប្រធានបទនៃកិច្ចប្រជុំ។ ប្រធានបទនៃកិច្ចប្រជុំបានឆ្លុះបញ្ចាំងពីបំណងចង់បង្កើនកិច្ចសហប្រតិបត្តិការ និងជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ពបណ្ដាប្រទេសអាស៊ាន ក៏ដូចជាការសន្យារបស់បណ្ដាប្រទេសជាសមាជិកក្នុងការដោះស្រាយនូវរាល់បញ្ហាសន្តិសុខក្នុងតំបន់ផងដែរ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Phan Van Giang និងប្រធានគណៈប្រតិភូយោធាជាន់ខ្ពស់បណ្ដាប្រទេសអាស៊ានចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួមនៅ ACDFM-16
leftcenterrightdel
ប្រធានគណៈប្រតិភូយោធាជាន់ខ្ពស់នៃបណ្ដាប្រទេសអាស៊ានចាប់ដៃគ្នាបង្ហាញពីសាមគ្គីភាពនិងមិត្ដភាព

 

លោកប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាមបានសម្តែងការបារម្ភចំពោះរាល់ការគំរាមកំហែងផ្នែកសន្តិសុខមិនប្រពៃណីដែលបន្តមានភាពស្មុគស្មាញ រួមទាំងបញ្ហាភេរវកម្មនិយម អំពើហឹង្សាជ្រុលនិយម ជម្លោះជនជាតិ និងសាសនា សន្ដិសុខបណ្តាញ និងឧក្រិដ្ឋកម្មឆ្លងដែន ការប្រែប្រួលអាកាសធាតុនៅតែជាបញ្ហាប្រឈមសម្រាប់សន្តិសុខសកលលោក និងតំបន់នីមួយៗដែលហួសពីសមត្ថភាពដោះស្រាយរបស់ប្រទេសនីមួយៗ។

លោកឧត្តមសេនីយ៍ឯក Phan Van Giang បានវាយតម្លៃខ្ពស់ចំពោះសេចក្តីព្រាងនៃសេចក្តីថ្លែងការណ៍រួមរបស់កិច្ចប្រជុំ ACDFM លើកនេះ ដែលក្នុងនោះបានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃសមុទ្រខាងកើត និងការសន្យារបស់បណ្តាប្រទេសក្នុងការបន្តរក្សាសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត ដោយស្របតាមច្បាប់អន្តរជាតិនិងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ១៩៨២ (UNCLOS 1982) និងការសន្យានានាក្នុងតំបន់។

លោកឧត្តមសេនីយ៍ឯក Phan Van Giang បានស្នើឱ្យកងកម្លាំងអនុវត្តច្បាប់នៅលើលំហសមុទ្រនិងបណ្ដាកងទ័ពជើងទឹកពាក់ព័ន្ធគួរតែបង្កើនកិច្ចសហប្រតិបត្តិការនិងផ្លាស់ប្តូរព័ត៌មានក្នុងការដោះស្រាយរាល់បញ្ហានៅសមុទ្រខាងកើត រួមចំណែករក្សាសន្តិភាពនិងស្ថិរភាពនៅលំហសមុទ្រក្នុងតំបន់។

leftcenterrightdel
ប្រទេសម្ចាស់ផ្ទះថៃប្រគល់ទង់ ACDFM ដល់វៀតណាម

 

លោកឧត្តមសេនីយ៍ឯក Phan Van Giang បានសង្កត់ធ្ងន់ថា ក្នុងរយៈពេលកន្លងមក ដោយមានគោលការណ៍ចូលរួមសកម្មនិងមានការទទួលខុសត្រូវខ្ពស់ កងទ័ពប្រជាជនវៀតណាមបានបញ្ជូនកងកម្លាំងទៅចូលរួមរាល់សកម្មភាពក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការអាស៊ាន។ នាពេលខាងមុខនេះ វៀតណាមនឹងបន្តបញ្ជូនកម្លាំងនិងមធ្យោបាយទៅចូលរួមហ្វឹកហ្វឺនក្នុងក្របខ័ណ្ឌនៃយន្តការសហប្រតិបត្តិការរបស់អាស៊ាន។

កិច្ចប្រជុំ ACDFM-16 បានចេញសេចក្តីថ្លែងការរួមមួយ ហើយបានប្រារព្ធពិធីប្រគល់ទង់ ACDFM ដល់វៀតណាមធ្វើជាប្រធាន​បន្ដវេនរបស់អាស៊ានឆ្នាំ ២០២០។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Phan Van Giang បានជួបជាមួយលោកនាយឧត្ដមសេនីយ៍ Ponpipaat Benyasri មេបញ្ជាការកងទ័ពថៃ 
leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Phan Van Giang បានជួបជាមួយលោកនាយឧត្ដមសេនីយ៍ Min Aung Hlaing មេបញ្ជាការកងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ា

 

គួររំលឹកថា នៅថ្ងៃដដែល លោកឧត្តមសេនីយ៍ឯក Phan Van Giang បានជួបទ្វេភាគីជាមួយប្រធានគណៈប្រតិភូយោធាជាន់ខ្ពស់ថៃ និងមីយ៉ាន់ម៉ា ផងដែរ៕

បកប្រែដោយ Thanh Cong