leftcenterrightdel
ប្រតិភូទាំងឡាយចូលរួមពិធី

 

អញ្ជើញចូលរួម និងថ្លែងមតិក្នុងពិធី នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានលើកសរសើរចំពោះសមិទ្ធផល ដែលកម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនសម្រេចបានក្នុងរយៈពេល ៦០ ឆ្នាំកន្លងមក រួមចំណែកដ៏សំខាន់ក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ថ្លែងមតិក្នុងពិធី

លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានចាត់ទុកថា កម្មាភិបាល និងយុទ្ធជនកងទ័ពការពារព្រំដែនជានិច្ចកាលអនុវត្តតាមពាក្យស្លោក “ប៉ុសិ៍្តជាផ្ទះ ព្រំដែនគឺជាស្រុកកំណើត ហើយប្រជាជននៃបណ្តាជនជាតិជាបងប្អូនបង្កើត” និងជានិច្ចកាលជាកងកម្លាំងដែលជិតស្និទ្ធជាមួយប្រជាជន យល់ច្បាស់អំពីប្រជាជន ការពារប្រជាជន និងការពារព្រំដែន។ សកម្មភាពទាំងនេះបានបង្កើតនូវជំនឿជឿជាក់ពីបក្ស រដ្ឋ អាជ្ញាធរដែនដី និងប្រជាជន។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ប្រគល់គ្រឿងឥស្សរិយយសយុទ្ធជ័យថ្នាក់ទី១ ជូនចំពោះកងទ័ពការពារព្រំដែន

លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ក៏បានស្នើឲ្យបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនត្រូវជ្រួតជ្រាប និងអនុវត្តន៍ឲ្យបានព្រមៗគ្នានូវរាល់ភារកិច្ចគ្រប់គ្រង និងការពារព្រំដែនជាតិ តាមរយៈសេចក្តីសម្រេចចិត្តរបស់បក្ស យុទ្ធសាស្ត្រការពារព្រំដែនជាតិ និងកម្មវិធីសកម្មភាពជាក់ស្តែងរបស់គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេសផងដែរ៕

បកប្រែដោយ Thanh Cong