leftcenterrightdel
អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh ជួបសំដែងការគួរសមជាមួយលោកឧត្តមសេនីយ៍ឯក Wei Fenghe រដ្ឋមន្ត្រីក្រសួងការពារជាតិចិន (រូបថត៖ vnanet.vn)

នៅជំនួប លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានពាំនាំការផ្ដាំផ្ញើរសួរសុខទុក្ខពីរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich ជូនចំពោះលោកឧត្តមសេនីយ៍ឯក Wei Fenghe និងជូនសេចក្ដីអញ្ជើញលោករដ្ឋមន្ត្រីក្រសួងការពារជាតិចិន មកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមនៅពេលវេលាសមស្របក្នុងឆ្នាំ២០១៩នេះ។ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានអះអាងថា ដំណើរទស្សនកិច្ចលើកនេះសំដៅជំរុញការផ្លាស់ប្តូរថ្នាក់ជាន់ខ្ពស់រវាងកងទ័ពទាំងពីរ និងកសាងផែនការសហប្រតិបត្តិការលើវិស័យជាច្រើនរវាងកងទ័ពនៃប្រទេសទាំងពីរឲ្យកាន់តែមានភាពជាក់ស្តែង និងប្រសិទ្ធភាព ព្រមទាំងស្នើឲ្យក្រសួងការពារជាតិចិនជួយឧបត្ថម្ភសម្ភារៈស្វែងរកជួយសង្គ្រោះសម្រាប់កម្លាំងទ័ពជាងវៀតណាមក្នុងការចូលរួមរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

រីឯរដ្ឋមន្ត្រីក្រសួងការពារជាតិចិន លោកឧត្តមសេនីយ៍ឯក Wei Fenghe បានអះអាងថា ចិនយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងភាពជាដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយជាមួយវៀតណាម និងចាត់ទុកថា កិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរត្រូវបានបើកទូលាយដោយឥតឈប់ឈរ និងកាន់តែអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ៕

បកប្រែដោយ Huyen Trang