leftcenterrightdel
ការប្រគល់សម្ភារៈការិយាល័យ ដល់កងទ័ពការពារព្រំដែនឡាវ (រូបថត៖ baohatinh.vn)

 

ថ្លែងមតិនៅពិធីនេះ លោកវរសេនីយ៍ទោ Chan Phon Thong Son នាយករងសាលាជំនាញការកងទ័ពការពារព្រំដែនឡាវ បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ និងការជួយឧបត្ថម្ភពីបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម។ លោកអះអាងថា សម្ភារៈទាំងនេះមានអត្ថប្រយោជន៍ជាច្រើនក្នុងការបង្រៀនពីវិទ្យាសាស្ត្រ បច្ចេកវិទ្យាព័ត៌មាន និងការបណ្តុះបណ្តាលវិជ្ជាជីវៈរបស់កងកម្លាំងការពារព្រំដែនឡាវ។ ក្នុងឱកាសនេះ លោកក៏បានរំពឹងថា បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម និងកងទ័ពការពារព្រំដែនខេត្ត Ha Tinh បន្តយកចិត្តទុកដាក់ និងជួយឧបត្ថម្ភកងទ័ពការពារព្រំដែនឡាវបំពេញភារកិច្ចបានល្អ និងកសាងទំនាក់ទំនងសាមគ្គីភាពរវាងកងកម្លាំងទាំងពីរ ព្រមទាំងកៀកស្មាគ្នាក្នុងការការពារយ៉ាងរឹងមាំនូវអធិបតេយ្យភាពទឹកដី និងសន្តិសុខនៅតំបន់ព្រំដែនផងដែរ៕

បកប្រែដោយ Huyen Trang