leftcenterrightdel
តំណាងថ្នាក់ដឹកនាំទីរួមខេត្ដ Son Tay ជូនផ្កាលោកនាយឧត្ដមសេនីយ៍ Ngo Xuan Lich (រូបថត vnanet.vn)

 

នៅជំនួប លោករដ្ឋមន្ដ្រីការពារប្រទេស និងក្រុមការងារបានស្ដាប់របាយការណ៍អំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងលទ្ធផលនៃប្រតិបត្ដិការរបស់កងកម្លាំងប្រដាប់អាវុធនៅមូលដ្ឋាន។ អំពីកិច្ចការជ្រើសរើសពលរដ្ឋចូលបំរើកងទ័ពឆ្នាំ ២០១៩ ដែលត្រូវបានអាជ្ញាធរ អង្គភាពនានានៃទីរួមខេត្ដ Son Tay ផ្សព្វផ្សាយអនុវត្ដយ៉ាងត្រឹមត្រូវ និងទទួលបានលទ្ធផលជាក់ស្ដែង។

leftcenterrightdel
លោកនាយឧត្ដមសេនីយ៍ Ngo Xuan Lich ថ្លែងក្នុងជំនួបធ្វើការ (រូបថត vnanet.vn)

 

ថ្លែងក្នុងជំនួបធ្វើការនេះ លោកនាយឧត្ដមសេនីយ៍ Ngo Xuan Lich បានកោតសរសើរចំពោះការខំប្រឹងប្រែង និងសមិទ្ធផលដែលគណៈកម្មាធិការបក្ស អាជ្ញាធារ កងទ័ព និងប្រជាជនទីរួមខេត្ដ Son Tay សម្រេចបានក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការពារជាតិ សន្តិសុខ និងការអនុវត្តការជ្រើសរើសពលរដ្ឋចូលបំរើកងទ័ពក្នុងប៉ុន្មានឆ្នាំកន្លងមក។ លោកនាយឧត្ដមសេនីយ៍ Ngo Xuan Lich បានស្នើឲ្យគណៈកម្មាធិការបក្ស អាជ្ញាធរ និងអង្គភាពនានាបន្ដក្ដាប់ឲ្យជាប់នូវសតិអារម្មណ៍ សុខភាពរបស់បណ្ដាពលរដ្ឋចូលបំរើកង​ទ័ពលើកនេះ ព្រមទាំងសហការយ៉ាងជិតស្និទ្ធជាមួយអង្គភាពទទួលទ័ពដើម្បីធានាឲ្យការទទួលទ័ពថ្មីប្រកបដោយសុវត្ថិភាពផង​ដែរ៕

បកប្រែដោយ Pham Diep