leftcenterrightdel
លោកនាយឧត្ដមសេនីយ៍ Ngo Xuan Lich ថ្លែងក្នុងកិច្ចប្រជុំ

 

តាងនាមគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស លោកនាយឧត្ដមសេនីយ៍ Ngo Xuan Lich បានកត់សម្គាល់ និងលើកសរសើរចំពោះស្នាដៃ និងលទ្ធផលដែលអង្គភាព និងស្ថាប័នសារព័ត៌មានសម្រេចបានក្នុងឆ្នាំ ២០១៨ កន្លងមក។ ក្នុងស្នាដៃទាំងនេះ មានការរួមចំណែកយ៉ាងសំខាន់ពីគណៈបញ្ជាណែនាំរបស់គណៈកម្មាធិការបក្សយោធាមជ្ឈិម គណៈកម្មាធិការបក្ស ថ្នាក់ដឹកនាំបណ្ដាស្ថាប័ន អង្គភាព ជាពិសេសគឺតួនាទីរបស់ស្ថាប័នសារព័ត៌មានកងទ័ពផងដែរ។

លោកនាយឧត្ដមសេនីយ៍ Ngo Xuan Lich បានបញ្ជាក់ថា ឆ្នាំ ២០១៩ និងបណ្ដាឆ្នាំបន្តបន្ទាប់ បណ្ដាអនុភាពអមិត្ដនឹងបង្កើនសកម្មភាពបំផ្លិចបំផ្លាញលើវិស័យជាច្រើនដែលក្នុងនោះពួកគេផ្ដោតទៅលើការបំផ្លិចបំផ្លាញកងទ័ព។ ដូច្នេះកងទ័ពត្រូវជាកម្លាំងស្នូល ឈានមុខគេក្នុងការតស៊ូដ៏យូរអង្វែង និងស្មុគស្មាញនេះ។ លោករដ្ឋមន្ដ្រីការពារប្រទេសបានស្នើឲ្យគណៈបញ្ជាណែនាំ ត្រូវតែតាមដាន ក្ដាប់ឲ្យបានជាប់នូវឧបាយកល ល្បិចកលរបស់បណ្ដាអនុភាពអមិត្ដ និងភារកិច្ចនយោបាយនៃកងទ័ពដើម្បីបំពេញភារកិច្ចផ្សព្វផ្សាយបានល្អ។ គណៈកម្មាធិការបក្ស ថ្នាក់ដឹកនាំអង្គភាព ស្ថាប័នសារព័ត៌មានត្រូវតែសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធដើម្បីផ្សព្វផ្សាយបានទាន់ពេលវេលា និងមានប្រសិទ្ធភាពសម្រាប់ភារកិច្ចយោធា ការពារជាតិ ហើយធ្វើឲ្យបរាជ័យនូវរាល់ការបំរែបំរួលដោយសន្ដិភាវូបនីយកម្មរបស់បណ្ដាអនុភាពអមិត្ដ រួមចំណែកក្នុងការកសាងកងទ័ពឲ្យរឹងមាំទាំងខាងនយោបាយ សតិអារម្មណ៍ ការចាត់តាំង និងសិលធម៌ ព្រមទាំងបង្កើនកម្លាំងប្រយុទ្ធដោយឥតឈប់ឈរ និងបំពេញភារកិច្ចឲ្យបានល្អផងដែរ៕

បកប្រែដោយ Pham Diep