បន្ទាប់ពីស្ដាប់របាយការណ៍អំពីលទ្ធផលអនុវត្ដការងារឆ្នាំ ២០១៨ និងការត្រៀមខ្លួនប្រយុទ្ធក៏ដូចជាការរៀបចំបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ២០១៩ សម្រាប់កម្មាភិបាលនិងយុទ្ធជនរបស់តំណាងថ្នាក់ដឹកនាំកងពលតូចលេខ ៨៤ និងកងវរសេនាធំលេខ ២៨០ លោកប្រធានអគ្គសេនាធិការក៏បានអញ្ជើញទៅត្រួតពិនិត្យការប្រចាំការនៃការត្រៀមខ្លួនប្រយុទ្ធនៅអង្គភាពមួយចំនួន និងការធានា​ភស្ដុភារសម្រាប់កម្មាភិបាលនិងយុទ្ធជនក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ២០១៩ ផងដែរ។

leftcenterrightdel
ថ្នាក់ដឹកនាំអង្គភាពទ័ពការពារអាកាសណ៍-ជើងអាកាសណ៍និងកងវរសេនាធំលេខ ២៨០ កងពលធំលេខ ៣៦១ ទទួលស្វាគមន៍លោកឧត្ដមសេនីយ៍ឯក Phan Van Giang
leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Phan Van Giang បានអញ្ជើញទៅពិនិត្យកងកម្លាំងគ្រប់គ្រងគោលដៅនៃកងវរសេនាធំលេខ ២៨០
leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Phan Van Giang លើកទឹកចិត្តកម្មាភិបាល យុទ្ធជននៅកងវរសេនាធំលេខ ២៨០
leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Phan Van Giang បានអញ្ជើញទៅត្រួតពិនិត្យកន្លែងកែច្នៃអាហារនៃកងពលតូចលេខ ៨៤
leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Phan Van Giang ជូនពរឆ្នាំថ្មីប្រពៃណីជាតិ ២០១៩ ដល់កម្មាភិបាល យុទ្ធជននៅកងពលតូចលេខ ៨៤

 

ក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ឯក Phan Van Giang បានកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះការអនុវត្ដការងាររបស់កម្មាភិបាល និងយុទ្ធជនដែលសម្រេចបានក្នុងរយៈពេលកន្លងមក ព្រមទាំងលោកបានស្នើឲ្យអង្គភាពនានាត្រូវបន្ដរក្សារបៀបរៀបរយ របបប្រចាំការនៃការត្រៀមខ្លួនប្រយុទ្ធតាមកំណត់ ហើយសហការជាមួយអាជ្ញាធរមូលដ្ឋាន កម្លាំងនគរបាលដើម្បីក្ដាប់ឲ្យបានជាប់នូវស្ថានការណ៍សន្ដិសុខនយោបាយនៅតំបន់ និងជៀសវាងបញ្ហាកើតឡើងជាយថហេតុផងដែរ៕

បកប្រែដោយ Pham Diep