leftcenterrightdel
ប្រតិភូចូលរួមកិច្ចប្រជុំនាដើមឆ្នាំ
leftcenterrightdel
លោកឧត្ដមសេនីយ៍ឯក Phan Van Giang ថ្លែងក្នុងកិច្ចប្រជុំ

 

ក្នុងកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំក្រសួងការពារប្រទេសបានស្តាប់អង្គភាពនានារាយការណ៍អំពីស្ថានភាពត្រៀមខ្លួនប្រយុទ្ធក្នុងប៉ុន្មានថ្ងៃយចូលឆ្នាំថ្មី។ តាមរយៈរបាយការណ៍បានបង្ហាញឲ្យឃើញថា អង្គភាពនានាក្នុងកងទ័ពទាំងមូលបានរក្សាល្អនូវរបបប្រចាំការ ការត្រៀមខ្លួនប្រយុទ្ធ  ក្ដាប់ជាប់នូវស្ថានភាព និងការពាររឹងមាំនូវអធិបតេយ្យភាពលើគោក អាកាសណ៍ សមុទ្រ។ អង្គភាពក្នុងកងទ័ពទាំងមូលបានធ្វើយ៉ាងល្អនូវគោលនយោបាយតបស្នងសងគុណក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងការផ្ដល់អំណោយដល់គ្រួសារមានគុណបំណាច់ គ្រួសារក្រីក្រនិងគ្រួសារជួបការលំបាកនៅទូទាំងប្រទេស រួមចំណែកជួយប្រជាពលរដ្ឋទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិក្នុងក្ដីសប្បាយរីករាយ។

leftcenterrightdel
លោកឧត្ដមសេនីយ៍ទោ Nguyen Tan Cuong ថ្លែងក្នុងកិច្ចប្រជុំ
leftcenterrightdel
លោកឧត្ដមសេនីយ៍ទោ Le Hien Van ថ្លែងក្នុងកិច្ចប្រជុំ

 

តាងនាមឲ្យគណៈកម្មាធិការបក្សយោធាមជ្ឈិម លោកឧត្ដមសេនីយ៍ឯក Phan Van Giang បានប្រសិទ្ធពរជ័យដល់កម្មាភិបាល យុទ្ធជនក្នុងកងទ័ពទាំងមូលមានសុខភាពល្អបរិបូរ សុភមង្គលនិងបំពេញភារកិច្ចឲ្យបានល្អប្រសើរ។ ព្រមទាំងលោកបានលើកឡើងនូវសមិទ្ធផលដែលកងទ័ពទាំងមូលសម្រេចបានក្នុងឆ្នាំ ២០១៨ ផងដែរ។

leftcenterrightdel
លោកឧត្ដមសេនីយ៍ឯក Phan Van Giang បានអញ្ជើញទៅគោរពវិញ្ញាណខ័ន្ធលោកប្រធានហូជីមិញនៅវិមានតម្កល់សព

 

leftcenterrightdel
លោកឧត្ដមសេនីយ៍ឯក Phan Van Giang ជូនអំណោយដល់កម្មាភិបាល យុទ្ធជន និងបុគ្គលិកនៃបញ្ជាការដ្ឋានការពារវិមានតម្កល់សពលោកប្រធានហូជីមិញ

 

សូមរំលឹកថា នៅថ្ងៃដដែល  លោកឧត្ដមសេនីយ៍ឯក Phan Van Giang ប្រធានអគ្គសេនាធិការ បានអញ្ជើញទៅគោរពវិញ្ញាណខ័ន្ធលោកប្រធានហូជីមិញនៅវិមានតម្កល់សពនិងជូនអំណោយដល់កម្មាភិបាល យុទ្ធជន និងបុគ្គលិកនៃបញ្ជាការដ្ឋានការពារវិមានតម្កល់​សពលោកប្រធានហូជីមិញ៕

បកប្រែដោយ Pham Diep