leftcenterrightdel
ក្រុមការងារអគ្គនាយកដ្ឋានភុស្ដភារកងទ័ពប្រជាជនវៀតណាមនិងបងប្អូនប្រជាពលរដ្ឋនៅឃុំ Lao Hung ស្រុក Xieng Kho ខេត្ដ Hua Phan

 

ទោះបីជាការធ្វើដំណើរទៅកាន់មូលដ្ឋានសឹកបដិវត្ដន៍ឡាវមានការលំបាកនិងគ្រោះថ្នាក់ក៏ដោយ ប៉ុន្ដែសមាជិកក្រុមការងារនៅមានក្ដីសប្បាយរីករាយនៅពេលបានជួបជុំបងប្អូនប្រជាពលរដ្ឋ ដែលការពារ និងថែទាំយុទ្ធជនឡាវ និងកងទ័ពស្ម័គ្រចិត្ដវៀតណាមក្នុងប៉ុន្មានឆ្នាំតស៊ូប្រឆាំងសត្រូវរួមដើម្បីបុព្វហេតុរំដោះប្រជាជាតិទាំងពីរ។

leftcenterrightdel
ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានភុស្ដភារប្រគល់អំណោយដល់គ្រួសារទទួលរបបឧបត្ថម្ភគោលនយោបាយនៅឃុំ Lao Hung

 

ឆ្លើយតបទៅនឹងមនោសញ្ចេតនានោះ លោក  Bunta Navongta លេខាសាខាបក្ស និងជាមេភូមិ រួមជាមួយអ្នកចាស់ទុំបានទទួលស្វាគមន៍ក្រុមការងារដែលធ្វើឲ្យលោកឧត្តមសេនីយត្រី Vu Ba Trung អនុប្រធានគណៈកម្មាធិការបក្សនៃអគ្គនាយកដ្ឋានភុស្ដភារ និងសមាជិកក្រុមការងារមានក្ដីរំភើបចិត្ដយ៉ាងខ្លាំង។

នៅក្នុងក្លិនក្រអូបសាយភាយនៃកែវតែ លោក Navongta បាននិយាយថា "ជំនាន់បុព្វបុរសនៅឃុំ Lao Hung មានមោទនភាពដែលបានការពារ និងជួយលោកប្រធាន Kaysone Phomvihane និងកងទ័ពស្ម័គ្រចិត្តវៀតណាមលាក់ខ្លួនពីការតាមរកចាប់របស់អាណានិគមនិយមបារាំងកាលពី ៧០ ឆ្នាំមុន។ ដោយមានជំនឿលើបុព្វហេតុរំដោះជាតិបងប្អូនប្រជាពលរដ្ឋនៅឃុំ Lao Hung បានមិនភ័យខ្លាចចំពោះការធ្វើទារុណកម្មដ៏ឃោរឃៅ និងការចាប់ខ្លួនរបស់សត្រូវដើម្បីការពារយុទ្ធជនបដិវត្ដន៍។

leftcenterrightdel
កម្មាភិបាលអគ្គនាយកដ្ឋានភុស្ដភារចុះសួរសុខទុក្ខ និងលើកទឹកចិត្ដបងប្អូន ប្រជាពលរដ្ឋនៅឃុំ Lao Hung នៅពេលមក ដល់ ពិនិត្យសុខភាព

 

ក្នុងការរៀបរាប់របស់លោក  Navongta យើងខ្ញុំបានដឹកថា បន្ទាប់ពីចាកចេញពីភូឃុំ Lao Hung  នៅថ្ងៃទី ២០ ខែមករាឆ្នាំ ១៩៤៩ ទៅកាន់ភូមិ Pha Long ឃុំ Phieng Sa ស្រុក Xieng Kho លោក Kaysone Phomvihane និងយុទ្ធជនចំនួន ២៦ នាក់ បានបង្កើតក្រុម Latxavong ដែលជាកងទ័ពប្រជាជនឡាវសព្វថ្ងៃនេះ។ ក្រោមការដឹកនាំរបស់បក្សប្រជាជនបដិវត្ដិន៍ឡាវ រួមជាមួយការជួយឧបត្ថម្ភដ៏ស្មោះស្ម័គ្រពីកងទ័ពនិងប្រជាជនវៀតណាម ក្រុម Latxavong មានការធំធាត់ពីមួយថ្ងៃទៅមួយថ្ងៃ ហើយបានសហការជាមួយប្រជាជនឡាវវាយដេញសត្រូវឈ្លានពានដើម្បីនាំមកសុខសន្ដិភាពដល់ប្រទេសឡាវ។

លោក Navongta សម្លឹងមកលោកឧត្ដមសេនីយ៍ត្រី Vu Ba Trung និងសមាជិកក្រុមការងារដោយក្ដីរំភើបចិត្ដថា  “ដូចតាមការសន្យានានិទាឃរដូវឆ្នាំ ១៩៧៥ ប្រជាជននៅឃុំ Lao Hung មានក្ដីសប្បាយរីករាយនៅពេលបានទទួលជួបក្រុមការងារមកពិនិត្យសុខភាពដល់បងប្អូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី។ នេះជានិទាឃរដូវមួយក្នុងចំណោមនិទាឃរដូវដ៏គួរឱ្យចងចាំបំផុតរបស់បងប្អូនប្រជាពលរដ្ឋនៅឃុំ Lao Hung”។

កាន់ដៃលោក Navongta លោកឧត្តមសេនីយ៍ត្រី Vu Ba Trung បាននិយាយថា ទោះបីជាលក្ខណៈភូមិសាស្រ្ដឆ្ងាយគ្នានិងភាសាខុសគ្នាក៏ដោយប៉ុន្ដែប្រជាជាតិឡាវនិងវៀតណាមមានចំណុចស្រដៀងគ្នាជាច្រើនក្នុងការតស៊ូប្រឆាំងសត្រូវរួម ព្រមទាំងបានសហការគ្នានិងជួយគ្នាទៅវិញទៅមកក្នុងការកសាងនិងការពារមាតុភូមិ។

ប្រជាជនវៀតណាមម្នាក់ៗនិយាយរួម និងយុទ្ធជនកងទ័ពប្រជាជនវៀតណាមនិយាយដោយឡែកចាត់ទុកបងប្អូនប្រជាពលរដ្ឋឡាវដូចជាបងប្អូនបង្កើតជានិច្ច សាមគ្គីភាពរួមដៃគ្នាឆ្លងកាត់ការលំបាកនិងការកសាងប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើន។

អស់រយៈពេលជិតមួយសប្តាហ៍ «ដេកលើដីនិងហូបចុកជាមួយគ្នា»នៅក្នុងបរិវេណមណ្ឌលសុខភាពឃុំដើម្បីជួយពិនិត្យសុខភាពដល់បងប្អូនប្រជាពលរដ្ឋ សមាជិកក្រុមការងារនៃកងទ័ពប្រជាជនវៀតណាមទាំងអស់មានអារម្មណ៍រំភើបចិត្ដចំពោះការបក់ដៃលានិងអាឡោះអាឡ័យរបស់បងប្អូនប្រជាពលរដ្ឋ។ 

បកប្រែដោយ Pham Diep