លោកឧត្តមសេនីយ៍ត្រី Cao Dinh Kiem ប្រធាននយោបាយបញ្ជាការដ្ឋានការពារវិមានតម្កល់សពលោកប្រធានហូជីមិញ បានឲ្យដឹងថា ការថែរក្សា និងការពារសពលោកប្រធានហូជីមិញ ជាភារកិច្ចនយោបាយដ៏ពិសិដ្ឋរបស់អង្គភាពក្នុងនោះ កិច្ចការវេជ្ជសាស្រ្ត និងការស្រាវជ្រាវបង្កើត និងផលិតសំលៀកបំពាក់ពិសេស មានសារសំខាន់ណាស់។ មកដល់បច្ចុប្បន្ន យើងបានធ្វើល្អនូវភារកិច្ចនេះ។

leftcenterrightdel
ក្រុមវេជ្ជបណ្ឌិតដំបូងថតរូបទុកជាអនុស្សាវរីយ៍ជាមួយអ្នកជំនាញសហភាពសូវៀតនៅវិទ្យាស្ថានស្រាវជ្រាវវិមានតម្កល់សពអគ្គមគ្គុទេស Lenin នៅឆ្នាំ១៩៦៧ (រួបថតឯកសារ)

ដើម្បីទទួលបានជោគជ័យនេះ តាំងពីឆ្នាំ ១៩៦៩ បន្ទាប់ពី សហភាពសូវៀតយល់ព្រមជួយយើងថែរក្សាយូរអង្វែងនូវសពលោកប្រធានហូជីមិញនៅរដ្ឋធានីហាណូយ ថ្នាក់ដឹកនាំបក្ស រដ្ឋ គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេសវៀតណាម បានបញ្ជាថា ប្រទេសមិត្តបានជួយយើង ប៉ុន្តែយើងត្រូវតែស្រាវជ្រាវ និងអនុវត្តភារកិច្ចដោយខ្លួនឯង។

ជារៀលរាល់ឆ្នាំ អ្នកវិទ្យាសាស្ត្របានត្រួតពិនិត្យ វាយតម្លៃចំពោះការថែរក្សាសពលោកប្រធានហូជីមិញឲ្យបានល្អបំផុត។ លក្ខណៈពិសេសៗរបស់លោកប្រធានហូជីមិញ នៅតែត្រូវបានរក្សាទុកដដែល។

leftcenterrightdel
កងកិត្តិយសអនុវត្តភារកិច្ច

ការដែលមនុស្សម្នាជាច្រើននាក់មកគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅវិមានតម្កល់សព បានធ្វើឲ្យកម្មាភិបាល កងទ័ពថែរក្សាសពលោកប្រធានហូជីមិញ រំជួលចិត្តយ៉ាងខ្លាំងណាស់ រួមទាំងប្តេជ្ញាបំពេញល្អនូវភារកិច្ចថែរក្សា និងការពារសពលោកប្រធានហូជីមិញ ដើម្បីប្រជាជនទាំងឡាយបានមកគោរពវិញ្ញាណក្ខ័ន្ធលោកប្រធាន និងដើរតាមផ្លូវដែលលោកប្រធានជ្រើសរើស៕

បកប្រែដោយ Huyen Trang