ដោយមានការចូលរួមរបស់ប្រជាជនទាំងមូល វិស័យការពារជាតិត្រូវបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរ។ លទ្ធផលល្អទាំងអស់នេះដោយមានការដឹកនាំរបស់បក្ស គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេសវៀតណាម។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម កាសែតកងទ័ពប្រជាជនសូមឧទ្ទេសនាមរូបថតមួយចំនួនអំពីសកម្មភាពរបស់ថ្នាក់ដឹកនាំនៃគណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេសវៀតណាមក្នុងឆ្នាំ២០១៨៕

leftcenterrightdel
លោកអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម Nguyen Phu Trong និងលោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc អញ្ជើញចូលរួមកិច្ចប្រជុំនៃគណៈកម្មាធិការបក្សយោធាមជ្ឈិម នាខែធ្នូ ឆ្នាំ២០១៨
leftcenterrightdel
លោកនាយឧត្តមសេនីយ៍  Ngo Xuan Lich រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមបំពេញទស្សនកិច្ច និងពិនិត្យនៅអង្គភាពទ័ពធំលេខ១ ខែតុលា ឆ្នាំ២០១៨
leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Luong Cuong  ប្រធានអគ្គស្នងការនយោបាយជួបសំណេះសំណាល និងប្រគល់អំណោយឲ្យយុទ្ធជនគំរូក្នុងកងទ័ពទាំងមូលនៅឆ្នាំ២០១៧ នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨
leftcenterrightdel
លោកឧត្ដមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមលើកទឹកចិត្តកម្មាភិបាលនៃកងពេទ្យកំរិត២ លេខ១ ដែលចេញដំណើរទៅបំពេញបេសកកម្មរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ
leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Phan Van Giang ប្រធានអគ្គសេនាធិការ និងជាអនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមជួបសំណេះសំណាលជាមួយកម្មាភិបាល នាយទាហានកងពលតូចលេខ១៤៤ នៃអគ្គសេនាធិការដ្ឋាន កងទ័ពប្រជាជនវៀតណាម នាថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨
leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Tran Don អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមបានចុះពិនិត្យមូលដ្ឋានសម្ភារៈនៅកងពលធំលេខ៣១៦ យោធភូមិភាគទី ២ កងទ័ពប្រជាជនវៀតណាម នៅថ្ងៃទី១ ខែមិនា ឆ្នាំ២០១៨

បកប្រែដោយ Thuy Anh