លោកឧត្តមសេនីយ៍ឯក  Phan Van Giang ប្រធានអគ្គសេនាធិការ នៃកងទ័ពប្រជាជនវៀតណាម និងជាអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសបាន​អញ្ជើញជាអធិបតីក្នុងពិធីនេះ។ អញ្ជើញចូលរួមក្នុងពិធី មានឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក Thongsavanh Phomvihane និងតំណាងនៃអង្គភាពមួយចំនួ នៃក្រសួងការពារប្រទេសវៀតណាម និងក្រសួង ស្ថាប័នមួយចំនួនទៀតផង។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក  Phan Van Giang​ និងប្រតិភូទាំងឡាយ

ការប្រារព្ធពិធីនេះគឺជាសកម្មភាពជាក់ស្តែង និងមានអត្ថន័យ របស់កងទ័ពប្រជាជនវៀតណាម សំដៅរំលឹកខួបលើកទី ៧០ នៃការបង្កើតកងទ័ពប្រជាជនឡាវ ជាព្រឹត្តិការណ៍ដែលបង្ហាញពីចំណងមិត្តភាព សាមគ្គីភាព និងភាពជិតស្និទ្ធរវាងកងទ័ពប្រជាជនវៀតណាម និងកងទ័ពប្រជាជនឡាវ ព្រមទាំង រួមចំណែកក្នុងការផ្សព្វផ្សាយអំពីប្រពៃណីដ៏រុងរឿង នៃកងទ័ពប្រជាជនឡាវក្នុងរយៈពេល៧០ កសាង ប្រយុទ្ធ និងរីកចម្រើន ក៏​ដូចជា​​ចំណងយុទ្ធសាមគ្គីរវាងកងទ័ព នៃប្រទេសទាំងពីរក្នុងបុព្វហេតុតស៊ូដើម្បីរំដោះប្រទេស​ជាតិផងដែរ៕

បកប្រែដោយ Duy Hoan