leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich មានប្រសាសន៍ក្នុងពិធី

ក្នុងនាមគណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេសវៀតណាម លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានអបអរសាទរយ៉ាងកក់ក្តៅចំពោះប្រតិភូជាឧត្តមសេនីយ៍ អតីតកម្មាភិបាលយោធាជាន់ខ្ពស់នៅរដ្ឋធានីហាណូយ។ ក្នុងពិធីនេះ  លោក Ngo Xuan Lich បានជម្រាបអំពីស្ថានភាពលើពិភពលោក និងព្រឹត្តិការណ៍សំខាន់ៗក្នុងប្រទេស លទ្ធផលអនុវត្តភារកិច្ចយោធា ការពារជាតិ កសាងកងទ័ពប្រជាជន និងរៀបចំវិស័យការពារជាតិនៅឆ្នាំ២០១៨ ព្រមទាំងលើកឡើងពីការព្យាករណ៍ស្ថានភាពទុកជាមុន និងកំណត់នូវរាល់ភារកិច្ចទាំងអស់ក្នុងឆ្នាំ២០១៩ និងឆ្នាំបន្តបន្ទាប់ទៀត។

leftcenterrightdel
ទិដ្ឋភាពនៃពិធីជួបជុំអតីតកម្មាភិបាលយោធាជាន់ខ្ពស់

 

លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich អះអាងថា ដើម្បីសម្រេចបានល្អភារកិច្ចទាំងអស់នេះក្រៅពីការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរបស់គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស យុទ្ធជនទាំងមូល តែក៏មិនអាចកាត់ផ្តាច់ពីការរួមចំណែក ការចែករំលែកបទពិសោធន៍ ការជឿទុកចិត្តពីសំណាក់អតីតកម្មាភិបាលយោធាជាន់ខ្ពស់ៗឡើយ។ កងទ័ពទាំងមូលបច្ចុប្បន្នកំពុងទទួលយកនូវរាល់សមិទ្ធផលដ៏ធំធេងក្នុងការកសាងកងទ័ពពីគ្រប់ជំនាន់ជាបុព្វបុរស ហើយនិងបន្តប្រឹងប្រែងកសាងកងទ័ពយ៉ាងរឹងមាំលើគ្រប់ជ្រុងជ្រោយ សម្រេចបានភារកិច្ចទាំងអស់ដែលត្រូវបានប្រគល់ទៅឲ្យប្រកបដោយជោគជ័យ។

ក្នុងឆ្នាំ២០១៩ នេះ បក្សទាំងមូល ប្រជាជនទាំងមូលបានប្រារព្ធរំលឹកខួបលើកទី ៤០ នៃទិវាជ័យជម្នះលើសង្គ្រាមការពារមាតុភូមិនៅព្រំដែនភាគនិរតីវៀតណាម និងរួមជាមួយប្រជាជនកម្ពុជាផ្តួលរំលំរបបប្រល័យពូជសាសន៍ (៧ មករា ឆ្នាំ១៩៧៩/៧ មករា ២០១៩)  រំលឹកខួបលើកទី ៤០ នៃការការពារព្រំដែនភាគខាងជើងវៀតណាម (១៧ កុម្ភៈ ឆ្នាំ១៩៧៩/១៧ កុម្ភៈ ២០១៩) និងព្រឹត្តិការណ៍សំខាន់ៗទៀត។

តាងនាមឲ្យគណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេស លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះអស់លោក លោកស្រីជាឧត្តមសេនីយ៍ អតីតកម្មាភិបាលយោធាជាន់ខ្ពស់ដែលបានបូជាអស់មួយជីវិតសម្រាប់បុព្វហេតុតស៊ូ ដណ្តើមយកឯករាជ្យជាតិ ឯកភាពជាតិ កសាង និងការពារមាតុភូមិវៀតណាម និងបំពេញកាតព្វកិច្ចអន្តរជាតិថែមទៀត។

ក្នុងឱកាសជិតឈានចូលឆ្នាំថ្មីប្រពៃណីវៀតណាម ២០១៩ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានប្រសិទ្ធិពរជូនចំពោះអស់លោក លោកស្រីជាអតីតកម្មាភិបាលយោធាជាន់ខ្ពស់នៅភាគខាងជើង ព្រមទាំងគ្រួសារទាំងអស់ទទួលឲ្យបានសេចក្តីសុខ សុភមង្គល និងបន្តធ្វើជាគំរូល្អជានិច្ចដើម្បីកម្មាភិបាល យុទ្ធជនជំនាន់ក្រោយៗអនុវត្តតាម៕

បកប្រែដោយ Minh Trung