ថ្លែងនៅកិច្ចប្រជុំនេះ លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានសម្តែងនូវក្តីសប្បាយរីករាយដោយសារតែក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ក្រសួង និងស្ថាប័ននានាពីថ្នាក់មជ្ឈិមដល់ថ្នាក់មូលដ្ឋាន ជាពិសេស គណៈកម្មាធិការបក្ស អាជ្ញាធរខេត្ត ទីក្រុងចំនួន៤៤ ដែលជាប់ព្រំដែន និងឆ្នេរសមុទ្រ បានមានគោលការណ៍ណែនាំ និងវិធានការនានា ដើម្បីដឹកនាំការអនុវត្ត “ទិវាការពារព្រំដែនដោយប្រជាជនទាំងមូល” ប្រកបដោយភាពជាក់ស្តែង និងមានប្រសិទ្ធភាព។ តាងនាមឱ្យថ្នាក់ដឹកនាំបក្ស និងរដ្ឋ លោកស្រីប្រធានរដ្ឋសភា បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធិផលនានាដែលក្រសួង ស្ថាប័ន អង្គភាព និងកងកម្លាំងប្រដាប់អាវុធនានា ជាពិសេសគឺកងទ័ពការពារព្រំដែនសម្រេចបាននាពេលកន្លងមក។

leftcenterrightdel
លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan ថ្លែង​ក្នុង​កិច្ច​ប្រជុំ (រូបថត៖ vnanet.vn)

លោកស្រីប្រធានរដ្ឋសភាបានស្នើឲ្យបន្តជម្រុញការផ្សព្វផ្សាយពីលទ្ធផល នៃការអនុវត្ត “ទិវាការពារព្រំដែនដោយប្រជាជនទាំងមូល” ដំណាក់កាលឆ្នាំ២០០៩-២០១៩ និងបទពិសោធន៍ទាំងឡាយដែលបានដកពីកិច្ចប្រជុំនេះ។ លោកស្រីប្រ​ធាន​រដ្ឋ​សភាទាមទារឲ្យកងទ័ពការពារព្រំដែនត្រូវបន្តលើកកំពស់សមត្ថភាព ជាពិសេសគឺចំណេះដឹងអំពីការកសាងបក្ស ការគ្រប់គ្រងរដ្ឋ ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងពង្រីកប្រពៃណីរបស់កងទ័ពប្រជាជនវៀតណាម ដែលស្របជាទីបង្អែកដ៏រឹងមាំរបស់គណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជន ក្នុងបុព្វហេតុការពារព្រំដែនដោយប្រជាជនទាំងមូល ក៏ដូចជាក្នុងការកសាង និងគ្រប់គ្រងអធិបតេយ្យភាព សន្តិសុខតាមតំបន់ព្រំដែនផងដែរ៕

បកប្រែដោយ Duy Hoan