អនុវត្តតាមប្រធានបទ “ដើម្បីផលប្រយោជន៍នៃសមាជិករបស់អគ្គសហព័ន្ធពលករវៀតណាមនៅឆ្នាំ២០១៨” សហជីពខេត្ត Ha Nam គ្រប់លំដាប់ថ្នាក់បានរៀបចំសកម្មភាពជាក់ស្ដែង និងបង្ហាញការយកចិត្តទុកដាក់ដល់ផលប្រយោជន៍នៃសមាជិកសហជីព និងពលករ។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich ជូនអំណោយដល់កម្មករក្រីក្រ

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីតេតឆ្នាំ២០១៩ សហព័ន្ធពលករខេត្តបានអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយឲ្យកម្មករក្រីក្រ ១,២០០ នាក់ ប្រគល់សំបុត្រឡានក្រុងឲ្យកម្មករ ៣០០ នាក់ និងរៀបចំឡាន ២០ គ្រឿងសម្រាប់បញ្ជូនកម្មករត្រឡប់មកផ្ទះវិញ។ ក្នុងពិធីនេះ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានវាយតំលៃខ្ពស់ចំពោះកម្មវិធី “ជួបជុំគ្នាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីតេត”។

លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានសម្ដែងនូវបំណងចង់ថា បន្ទាប់ពីបុណ្យចូលឆ្នាំថ្មីតេត កម្មករនឹងបន្តបំពេញការងារយ៉ាងសកម្ម បង្កើនផលិតភាព ការងារ និងការប្រើប្រាស់វិទ្យាសាស្រ្តបច្ចេកវិទ្យាក្នុងការងារ។ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich ក៏បានស្នើឲ្យថ្នាក់ដឹកនាំខេត្តបន្តយកចិត្តទុកដាក់ បង្កលក្ខណៈងាយស្រួលឲ្យសហជីពក្នុងការថែទាំ ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ឲ្យកម្មករផងដែរ៕

បកប្រែដោយ Thuy Anh