leftcenterrightdel
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong ថ្លែងសុន្ទរកថាក្នុងសន្និបាត

អង្គប្រជុំបានឯកភាពវាយតំលៃថា ក្នុងឆ្នាំ២០១៨ គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស បានដឹកនាំកងទ័ពទាំងមូលអនុវត្តបានល្អនូវរាល់ភារកិច្ច ដែលផ្តោតលើការអនុវត្តភារកិច្ចសំខាន់ៗចំនួន៨ បង្កើតការផ្លាស់ប្តូរដ៏រឹងមាំលើគ្រប់វិស័យ។ ជាពិសេសគឺការវាយតម្លៃ ការព្យាករណ៍សភាព​ការណ៍​បានត្រឹមត្រូវ ការផ្តល់យោបល់ជូនបក្ស និងរដ្ឋបានទាន់ពេលវេលា និង​ដោះស្រាយរាល់សភាពការណ៍ដែលកើតឡើងប្រកបដោយប្រសិទ្ធភាព  ហើយកំពុង​កសាង និងបំពេញបន្ថែមនូវគោលនយោបាយ និងច្បាប់ស្តីពីយោធា-ការពារជាតិ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងភារកិច្ចការការពារមាតុភូមិនាបច្ចុប្បន្ននេះ ក៏ដូចជានាពេលខាងមុខផងដែ។ គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស បានដាក់ជូនការិយាល័យនយោបាយ ឲ្យប្រកាសយុទ្ធសាស្ត្រយោធា-ការពារជាតិ យុទ្ធសាស្ដ្រការពារមាតុភូមិតាមប្រព័ន្ធអ៊ីនធឺណិត និងយុទ្ធសាស្ត្រការពារព្រំដែនជាតិ។ កងទ័ពទាំងមូលបានដើរតួនាទីស្នូលក្នុងការកសាងខឿនការពារជាតិដោយប្រជាជនទាំងមូល  ហើយអនុវត្តរាល់​ដំណោះស្រាយដើម្បីលើកកំពស់គុណភាព និងកម្លាំងប្រយុទ្ធរបស់កងទ័ព ឆ្លើយតបតាមតម្រូវការនៃភារកិច្ចការពារមាតុភូមិក្នុងស្ថានភាពថ្មី ...

leftcenterrightdel
ប្រ​តិភូ​ទាំង​ឡាយ​ដែល​អញ្ជើញ​ចូល​រួម​សន្និបាតថតរូប​ជុំ​គ្នា

អញ្ជើញ​ថ្លែងសុន្ទរកថាក្នុង​ឱកាសនេះ លោក Nguyen Phu Trong បានកោតសរសើរចំ​ពោះ​សមិទ្ធផលទាំងឡាយ​ដែលគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស និងកម្មាភិបាល យុទ្ធជនទាំងអស់សម្រេចបានក្នុងឆ្នាំកន្លងទៅនេះ។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong រំពឹងថា កងទ័ពទាំងមូលនឹងបន្តខិតខំប្រឹងប្រែង សម្រេចបានល្អនូវរាល់គោលដៅ និងភារកិច្ចដែលបានប្រគល់ឲ្យ។ ជាបឋម ត្រូវប្រុងប្រយ័ត្ន ក្តាប់ឲ្យជាប់ និងមានការវាយតម្លៃ ការព្យាករណ៍សភាពការណ៍ឲ្យបានត្រឹមត្រូវ ជាពិសេសគឺរាល់បញ្ហាស្មុគស្មាញដែលកើតឡើង  ព្រម​ទាំងដោះស្រាយរាល់បញ្ហាកើតឡើងឲ្យទាន់ពេលវេលា ដើម្បីការពារយ៉ាងរឹងមាំឯករាជ្យ អធិបតេយ្យភាព ឯកភាព និងបូរណភាពទឹកដីរបស់មាតុភូមិ៕

បកប្រែដោយ Duy Hoan