ដោយសាររលកខ្ពស់ និងខ្យល់បក់ខ្លាំងៗ ដូច្នេះក្រុមបេសកកម្មមិនអាចឡើងផ្ទះរន្ទាបានទេ។ លោកវរសេនីយ៍ឯក Huynh Vinh Tuyen មេបញ្ជាការរងនៃ​បញ្ជាការដ្ឋាន​តំបន់ទី​២ កង​ទ័ព​ជើង​ទឹក​វៀត​ណាម​ និងជាប្រធានក្រុមបេសកកម្មបានសម្រេចចិត្តប្រើប្រាស់ខ្សែដើម្បីទាញទំនិញនិងអំណោយ ហើយ​ជូនពរកម្មាភិបាល និងយុទ្ធជននៅតាមរយៈវិទ្យុ walkie talkies។

leftcenterrightdel
ក្រុមបេសកកម្មទៅជូនអំណោយ និងជូនពរបុណ្យចូលឆ្នាំថ្មីដល់​កម្មាភិបាល យុទ្ធជននៅផ្ទះរន្ទា DK1/12

ជំនួសមុខគណៈកម្មាធិការបក្ស បញ្ជាការ​ដ្ឋាន​តំបន់ទី២​ នៃកង​ទ័ព​ជើង​ទឹក​វៀតណាម​ លោក Huynh Vinh Tuyen បានលើកសរសើរចំពោះលទ្ធផលដែលកម្មាភិបាល និងយុទ្ធជននៅផ្ទះរន្ទាសម្រេច​បាននៅឆ្នាំ២០១៨ ហើយលោកក៏ស្នើឲ្យអង្គភាពទាំងឡាយគប្បីឆ្លងកាត់រាល់​ការ​លំបាក និងបំពេញល្អនូវគ្រប់​ភារកិច្ចដែលត្រូវបានប្រគល់ឲ្យ​។

អ្នកកាសែតជាច្រើននៃស្ថាប័នសារព័រត៌មានមជ្ឈិមនិងតំបន់នៃក្រុមបេសកកម្មក៏បានផ្ញើរការសួរសុខទុក្ខ និងច្រៀងជូនកម្មាភិបាល និងយុទ្ធជនតាមរយៈវិទ្យុផងដែរ៕

បកប្រែដោយ Thuy Anh