អង្គសន្និបាតបានវាយតម្លៃទៅលើកិច្ចសហការរវាងកងទ័ពប្រជាជនវៀតណាមនិងសមាគមអតីតយុទ្ធជនវៀតណាមចាប់ពីឆ្នាំ ២០១៧ រហូតមកដល់បច្ចុប្បន្ននេះ។ អង្គភាពនានាក្នុងកងទ័ពនិងសមាគមអតីតយុទ្ធជនវៀតណាមបានសហការគ្នាយ៉ាងល្អក្នុងការឃោសនា ចលនាកម្មាភិបាល យុទ្ធជននិងសមាជិកនៃសមាគម ក៏ដូចជាប្រជាជនអនុវត្ដតាមមាគ៌ា គោលការណ៍របស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋ  ព្រមទាំងពង្រីកប្រពៃណីស្នេហាជាតិ កម្លាំងនៃប្លុកសាមគ្គីភាព ប្តេជ្ញាចិត្តតស៊ូដើម្បីការពារអធិបតេយ្យភាពកោះសមុទ្រដ៏ពិសិដ្ឋរបស់មាតុភូមិ។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich ថ្លែងក្នុងអង្គសន្និបាត

 

តាងនាមគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេសវៀតណាម លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានថ្លែងអំណរគុណចំពោះសមាគមអតីតយុទ្ធជនវៀតណាមក្នុងការសហការជាមួយគណៈកម្មាធិការបក្សយោធាមជ្ឈិមនិងក្រសួងការពារប្រទេសអនុវត្ដបានល្អនូវកម្មវិធីសហប្រតិបត្ដិការរវាងកងទ័ពប្រជាជនវៀតណាមនិងសមាគមអតីតយុទ្ធជនវៀតណាម។  លទ្ធផលនៃកម្មវិធីសហប្រតិបត្ដិការបានរួមចំណែកកសាងកងទ័ពឲ្យកាន់តែរឹងមាំលើគ្រប់វិស័យ បំពេញបានល្អនូវភារកិច្ច ព្រមទាំងរួមចំណែកផ្ដល់ការទុកចិត្តដល់ប្រជាជនក្នុងបុព្វហេតុបដិវត្តរបស់បក្សរដ្ឋនិងជាតិទាំងមូល។

leftcenterrightdel
ថ្នាក់ដឹកនាំក្រសួងការពារប្រទេស និងសមាគមអតីតយុទ្ធជនវៀតណាម

 

លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានវាយតម្លៃខ្ពស់ចំពោះអង្គភាពយោធានានាបានសហការយ៉ាងសកម្មជាមួយសមាគមអតីតយុទ្ធជនក្នុងការចូលរួមកសាងមូលដ្ឋាននយោបាយ។ ជាមួយគ្នានោះចូលរួមពង្រីកសេដ្ឋកិច្ច វប្បធម៌ សង្គម កាត់បន្ថយភាពក្រីក្រ កសាងជនបទថ្មី និងការងារសុខុមាលភាពសង្គមនិងគោលនយោបាយសមរភូមិក្រោយផងដែរ៕

បកប្រែដោយ Thanh Cong