លោកឧត្តមនាវីត្រី Atul Anand បានអបអរសាទរចំពោះសមិទ្ធិផលទាំងឡាយដែលវិទ្យាស្ថានសម្រេចបានក្នុងការអប់រំ-បណ្តុះបណ្តាល ព្រមទាំងសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរនិយាយរួម និងកងទ័ពជើងទឹកនិយាយដោយឡែកក្នុងរយៈពេលកន្លងមក ដែលបានរួមចំណែកក្នុងការពូនជ្រំទំនាក់ទំនងជាប្រពៃណីរវាងប្រទេសទាំអពីរ។

leftcenterrightdel
លោកឧត្តមនាវីត្រី Atul Anand និងលោកវរសេនីយ៍ឯក Nguyen Duc Nam

 

តាងនាមឱ្យថ្នាក់ដឹកនាំនៃវិទ្យាស្ថានកងទ័ពជើងទឹកវៀតណាម លោកវរសេនីយ៍ឯក Nguyen Duc Nam បានវាយតំលៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់លោកអនុប្រធានសេនាធិការកងទ័ពជើងទឹកឥណ្ឌា និងគណៈប្រតិភូ ព្រមទាំងមានបំណងថា វិទ្យាស្ថានកងទ័ពជើងទឹកវៀតណាម និងកងទ័ពជើងទឹកឥណ្ឌាមានការអភិវឌ្ឍថ្មីជាច្រើនថែមទៀត  ​និងបង្កើនកិច្ចសហប្រតិបត្ដិការ និងការផ្លាស់ប្តូរបទពិសោធន៍ក្នុងវិស័យកងទ័ព​ជើងទឹក ក៏ដូចជាការបញ្ជូនអ្នកជំនាញការជាច្រើនថែមទៀតទៅជួយវិទ្យាស្ថានកងទ័ពជើងទឹក​វៀតណាមក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សផងដែរ៕

បកប្រែដោយ Pham Diep