គិតត្រឹមថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០១៨ នៅទូទាំងប្រទេសមានគម្រោងការថ្មីចំនួន ៣០៥០ គម្រោង ដែលបានផ្ដល់វិញ្ញាបនបត្រចុះបញ្ជីវិនិយោគទុន ដោយមានទុនចុះបញ្ជីសរុបចំនួនប្រមាណ ១៨ ពាន់លានដុល្លារអាមេរិក។

leftcenterrightdel
ការបណ្ដាក់ទុនទិញភាគហ៊ុនរបស់វិនិយោគិនបរទេស (FDI) ចូលមកវៀតណាមទទួលបានប្រមាណ ៣៥,៥ ពាន់លានដុល្លារអាមេរិក

ស្ដីពីវិស័យវិនិយោគនោះ វិនិយោគិនបរទេសបានបណ្ដាក់ទុនលើវិស័យចំនួន១៨ ក្នុងនោះ ឧស្សាហកម្មកែច្នៃ គឺជាវិស័យដែលទាក់ទាញបានការយកចិត្តទុកដាក់បំផុតរបស់វិនិយោគិនបរទេស។ បន្ទាប់មកគឺវិស័យអចលនទ្រព្យ វិស័យលក់ដុំ និងលក់រាយ។

ស្ដីពីដៃគូវិនិយោគនោះ មានប្រទេស និងតំបន់ដែនដីចំនួន ១១២ ដែលមានគម្រោងការវិនិយោគនៅវៀតណាម។ ក្នុងនោះ ជប៉ុនឈរលំដាប់ថ្នាក់ទី១ បន្ទាប់មកគឺកូរ៉េខាងត្បូង និងសិង្ហបុរីផងដែរ៕

តាម vovworld.vn