អញ្ជើញថ្លែងនៅពិធីនេះ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា ពលីកម្មរបស់យុវជនស្ម័គ្រចិត្តទាំង ៦០ នាក់នៅចំរាត្រីទិវាបុណ្យណូអែលកាលពីមុននេះ គឺជាការបាត់បង់ដ៏ធំធេងនៃកងកម្លាំងយុវជនស្ម័គ្រចិត្តវៀតណាម។ យុវជនទាំង៦០នាក់នោះ ភាគច្រើនគឺមានអាយុតែ ១៨ ទៅ ២០ឆ្នាំប៉ុណ្ណោះ ហើយក្នុងនោះមានអ្នកជាជនជាតិភាគតិច មានអ្នកកាន់គ្រីស្ទសាសនាផងដែរ។ ពលីកម្មដ៏អង់អាចក្លាហាននោះបានក្លាយទៅជាគំរូដ៏ភ្លឺ ស្វាងអំពីលទ្ធិវីរៈបដិវត្តន៍ក្នុងបុព្វហេតុរំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ។

leftcenterrightdel
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan រួមជាមួយបណ្ដាតំណាងចូលរួមពិធីអុជធូបរំលឹកវិញ្ញាណក្ខ័ន្ធ (រូបថត៖ vov.vn)

លោកស្រីប្រធានរដ្ឋសភាអញ្ជើញមានប្រសាសន៍ថា៖ “ថ្ងៃនេះ យើងរៀបចំពិធីអុជធូបរំលឹកវិញ្ញាណក្ខ័ន្ធយុវជនស្ម័គ្រចំនួន ៦០ នាក់ ហើយប្រកាសការដាក់អោយដំណើរការសំណង់ជួសជុលកែលម្អនៃមណ្ឌលកេរ្តិ៍ដំណែលជាតិកងអនុសេនាធំយុវជនស្ម័គ្រចិត្តលេខ៩១៥។ នេះជាសកម្មភាពដ៏មានអត្ថន័យដើម្បីរំលឹកគុណូបការៈដ៏ធំធេងរបស់បណ្ដាវីរៈយុទ្ធជនពលី យុទ្ធជនពិការ យុទ្ធជនជំងឺ អតីតយុទ្ធជន និងអតីតយុវជនស្ម័គ្រចិត្ត”។

នាថ្ងៃទី២១ ខែធ្នូ បញ្ជាការដ្ឋានយោធាខេត្ត Soc Trang វៀតណាម បានរៀបចំជំនួបជួបមុខរវាងបណ្ដាកម្មាភិបាល និងនាយទាហានយោធាជាន់ខ្ពស់ដែលបានចូលនិវត្តន៍។ នៅក្នុងជំនួបនេះ តំណាងទាំងអស់បានរំលឹកឡើងវិញនូវប្រពៃណីដ៏ភ្លឺស្វាងនៃកងទ័ពប្រជាជនវៀតណាមនិយាយរួម និងកងកម្លាំងប្រដាប់អាវុធនៃខេត្ត Soc Trang និយាយដោយឡែក។

នាថ្ងៃទី២១ ខែធ្នូ Saigon Innovation Hub ចំណុះមន្ទីរវិទ្យាសាស្ត្របច្ចេកវិទ្យាទីក្រុងហូជីមិញបានរៀបចំកម្មវិធីជួបប្រាស្រ័យក្រោមប្រធានបទ “សមរភូមិ K40 និងបដិវត្តន៍ឧស្សាហកម្ម៤.០”។ កម្មវិធីនេះគឺសំដៅជួយអោយជំនាន់វ័យក្មេង និងសហគមន៍អ្នកចាប់ផ្ដើមអាជីវកម្ម មានការយល់ដឹងដ៏ជ្រាលជ្រៅថែមទៀតអំពីរាល់យុទ្ធជនដែលមានចូលរួមប្រយុទ្ធដោយផ្ទាល់នៅសមរភូមិកម្ពុជា៕

តាម vovworld.vn