leftcenterrightdel
លោកវរសេនីយ៍ឯក Le Xuan Sang អនុប្រធាននាយកដ្ឋានឃោសនាអប់រំនៃអគ្គស្នងការដ្ឋាននយោបាយកងទ័ពប្រជាជនវៀតណាមថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន(រូបថត៖ Bqp.vn)

សិក្ខាសាលានេះក្នុង​គោលបំណងបញ្ជាក់អះអាងបន្ថែមទៀតនូវគោលនយោបាយដ៏ត្រឹមត្រូវ និងប្រកបដោយភាពច្នៃប្រឌិតរបស់បក្ស និងរដ្ឋវៀតណាម ការប្តេជ្ញាចិត្តវាយឈ្នះសត្រូវឈ្លានពាន ការពារអធិបតេយ្យភាព បូរណភាពទឹកដីដ៏ពិសិដ្ឋរបស់មាតុភូមិ។ ព្រមទាំងបញ្ជាក់ពីគោលនយោបាយ ទស្សនៈយុទ្ធសាស្រ្តឥតងាករេរបស់បក្សកុម្មុយនីស្តវៀតណាមក្នុងការជួយប្រជាជនកម្ពុជា​ផ្តួលរលំរបបប្រល័យពូជសាសន៍ ដោយឈរលើស្មារតីអន្ដរជាតិអធនដ៏ស្មោះត្រង់ តាមគំនិតរបស់ហូជីមិញគឺ "ជួយប្រជាជនមិត្តគឺជួយខ្លួនឯង "។

leftcenterrightdel
ទិដ្ឋភាពនៃសន្និសីទសារព័ត៌មាន (រូបថត៖ Bqp.vn)

សិក្ខាសាលាវិទ្យាសាស្ត្រថ្នាក់ជាតិស្តីពី ខួបលើកទី ៤០ នៃជ័យជំនះ ក្នុងការប្រយុទ្ធការពារព្រំដែនភាគនិរតីរបស់ប្រទេស​វៀតណាម​ និងរួមជាមួយកងទ័ព និងប្រជាជនកម្ពុជាដណ្តើមបានជ័យជំនះលើរបបប្រល័យពូជសាសន៍(7-1-1979 / 7-1-2019)នឹងប្រព្រឹត្តទៅនៅចុងខែធ្នូ ឆ្នាំ២០១៨ នៅខេត្ត An Giang នៃប្រទេសវៀតណាម ៕

បកប្រែដោយ Duy Hoan