leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh ថ្លែងក្នុងពិធី

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh ប្រគល់សេចក្តីសម្រេចចិត្តស្តីពីការបង្កើតកងពេទ្យកំរិត២ លេខ២ របស់រដ្ឋមន្ត្រីក្រសួងការពារប្រទេសឲ្យលោកវរសេនីយ៍ទោ Do Quyet នាយកវិទ្យាស្ថានពេទ្យយោធា

នៅឯពិធី លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានប្រគល់សេចក្តីសម្រេចចិត្តស្តីពីការបង្កើតកងពេទ្យកំរិត២ លេខ២ របស់រដ្ឋមន្ត្រីក្រសួងការពារប្រទេស និងប្រគល់ភារកិច្ចឲ្យវិទ្យាស្ថានពេទ្យយោធា។ ក្នុងនាមគណៈកម្មការបក្សយោធាមជ្ឈិម និងថ្នាក់ដឹកនាំ នៃក្រសួងការពារប្រទេស លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានលើកសរសើរ និងវាយតំលៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ស្ថាប័ន អង្គភាពនានានៃក្រសួងការពារប្រទេស ជាពិសេសវិទ្យាស្ថានពេទ្យយោធា និងនាយកដ្ឋានប្រតិបត្តិការរក្សាសន្តិភាពវៀតណាម ក្នុងការត្រៀមរៀបចំសម្រាប់កងពេទ្យកំរិត២ លេខ២ ទាំងការងារបុគ្គលិក ទាំងការហ្វឹកហ្វឺន។

leftcenterrightdel
 

leftcenterrightdel
តំណាងទាំងឡាយចូលរួមពីធី

លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh ស្នើឲ្យកងពេទ្យកំរិត២ លេខ២ គួរតែផ្តោតលើការបណ្តុះបណ្តាលភាសាបរទេស និងដំណើរការពិនិត្យ ព្យាបាលនៅឯស្ថានបេសកកម្ម។ លើសពីនេះទៀត កងពេទ្យកំរិត២ លេខ២ គួរតែសហការជាមួយកងពេទ្យកំរិត២ លេខ១ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ក្នុងការរៀបចំ ការដាក់ពង្រាយ និងបទពិសោធន៍ក្នុងការបំពេញភារកិច្ចនៅស្ថានភាពជាក់ស្តែង៕

leftcenterrightdel
តំណាងទាំងឡាយថតរូបជុំគ្នា

បកប្រែដោយ Duy Hoan