leftcenterrightdel
ទិដ្ឋភាពនៃជំនួប

ថ្លែងក្នុងឱកាសនេះ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានលើកសរសើរ និងកត់ស្គាល់ចំពោះការខិតខំប្រឹងប្រែង និងការរួមចំណែករបស់ស្រីៗ​ទាំងអស់ នៃកងអនុសេនាធំស្ត្រី​បើកបរ​តាម​​ផ្លូវ​ Truong Son  ក្នុងការតស៊ូប្រយុទ្ធ ក៏ដូចជានៅក្នុងជីវភាពរស់នៅសព្វថ្ងៃនេះ ព្រមទាំងបានចែករំលែកជាមួយការលំបាករបស់ស្រីៗ ទោះបីជាជួប​ការលំបាក​លំ​បិន​យ៉ាងណាក៏ដោយ ក៏បងប្អូនស្រីៗ​ជានិច្ចកាលថែរក្សា និងលើកកំពស់សីលធម៌ និងគុណធម៌របស់កងទ័ព។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich ថតរូប​រួម​ជាមួយតំណាងនៃស្ត្រី​បើកបរតាម​ផ្លួវ​​ Truong Son

លោករដ្ឋមន្រ្តីសង្កត់ធ្ងន់ថាបក្ស រដ្ឋ កងទ័ព និងប្រជាជន មិនអាចបំភ្លេចបានទេនូវគុណូបការៈរបស់យុទ្ធជនពលី យុទ្ធជនពិការ ដែលរួមទាំងកងអនុសេនាធំស្ត្រី​បើកបរតាម​ផ្លូវ​ Truong Son ផងដែរ ដែលជាអ្នកបានលះបង់គ្រប់បែបយ៉ាងដើម្បីប្រទេសមានសន្តិភាព ឯករាជ្យជាតិ ដូចសព្វថ្ងៃនេះ។ លោករដ្ឋមន្ត្រីក៏រំពឹងដែរថា នាពេលខាងមុខ សមាជិកនៃកងអនុសេនាធំស្រ្តី​បើកបរតាម​ផ្លូវ​ Truong Son នឹងបន្តជាគំរូល្អ និងផ្សព្វផ្សាយឲ្យកូនចៅរបស់ខ្លួន​គោរពតាមគោលនយោបាយបក្ស និងច្បាប់របស់រដ្ឋ និងជាកក្តាសំខាន់ដែលរួមចំណែកយ៉ាងសកម្មក្នុងការអប់រំអំពីប្រពៃណីបដិវត្តន៍របស់ប្រទេសសម្រាប់មនុស្សជំនាន់ក្រោយ៕

បក​ប្រែ​ដោយ​ ​Thanh Cong