លោក Gabor Iklody សង្កត់ធ្ងន់ថា ទំនាក់ទំនងរវាង EU និងវៀតណាមបានអភិវឌ្ឍន៍យ៉ាងសកម្ម រួមមានវិស័យសន្តិសុខ និងការពារជាតិក្នុងរយៈពេលកន្លងមក។ លោក Gabor Iklody ចាត់ទុកថា EU និងវៀតណាមអាចជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគី ពហុភាគី រវាង EU និងអាស៊ាន ជាពិសេសនៅឆ្នាំ២០២០ ជាឆ្នាំដែលវៀតណាមជាប្រធានអាស៊ាន។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Phan Van Giang និងលោក Gabor Iklody

លោក Gabor Iklody សង្កត់ធ្ងន់ទៀតថា EU ត្រៀមខ្លួនជាស្រេចដើម្បី​ជម្រុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ។ យោងតាមលោក Gabor Iklody សក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យនេះគឺធំធេងណាស់ ជាពិសេសគឺលើវិស័យបណ្ដុះបណ្ដាល និងជំនួយបច្ចេកទេស។

លោកឧត្តមសេនីយ៍ឯក Phan Van Giang រំពឹងថា  EU នឹងជួយកងទ័ពវៀតណាមលើវិស័យរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិដើម្បីឆ្លើយតបនឹងសំណូមពរនៃភារកិច្ចនៅស្ថានបេសកកម្ម។ លោករំពឹងទៀតថា EU នឹងជួយគាំទ្រវៀតណាមជាបេក្ខជនសម្រាប់សមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាណត្តិ ២០២០-២០២១ ក៏ដូចជួយ​ជម្រុញ​​ទំនាក់ទំនងរវាងវៀតណាមនិង EU នឹងបន្តអភិវឌ្ឍន៍ប្រកប​ដោយ​ជោគជ័យ ដើម្បី​ផល​ប្រ​យោជន៍​របស់​ភាគីទាំង​ពីរផង​ដែរ៕

បកប្រែដោយ Thuy Anh