នាថ្ងៃទី៨ និងនាយប់ថ្ងៃទី៩ ខែធ្នូ ខេត្តនានានៅជាប់មាត់សមុទ្រភាគកណ្ដាលវៀតណាមនានាមានភ្លៀងធ្លាក់ខ្លាំង។ ហេតុនេះ អង្គភាពនានានៃកងទ័ពគួរតែសហការយ៉ាងជិតស្និទ្ធជាមួយកម្លាំងនានាជួយសង្គ្រោះប្រជាជននៅតំបន់ទឹកជំនន់។

នាថ្ងៃទី៩ ខែធ្នូ សេនាធិការដ្ឋាននៃយោធភូមិភាគទី៥ បានបញ្ជាឲ្យអង្គភាពត្រៀមកងកម្លាំង និងមធ្យោបាយជាស្រេចសម្រាប់ការជួយ​សង្រ្គោះ។ បញ្ជាការដ្ឋានយោធាខេត្ត ទីក្រុងនានាបានសហការជាមួយអង្គភាពរបស់យោធភូមិភាគនៅតំបន់ជូនព័ត៌មានអំពីស្ថានភាពទឹកជំនន់ និងត្រៀមកងកម្លាំង និងមធ្យោបាយជាស្រេចសម្រាប់ការសង្រ្គោះ។

 

leftcenterrightdel
កម្មាភិបាល យុទ្ធជន និងកម្លាំងនានានៃបញ្ជាការដ្ឋានយោធាខេត្ត Quang Tri ទៅជួយ​សង្គ្រោះនៅតំបន់ទឹកជំនន់

នាថ្ងៃទី៩ ខែធ្នូ បញ្ជាការដ្ឋានយោធាទីក្រុង Da Nang បានសហការជាមួយអង្គភាពនៅតំបន់ ជម្លៀស ២០០ គ្រួសារនៅសង្កាត់ Hoa Tho Dong ខ័ណ្ឌ Cam Le ទៅកាន់កន្លែងមានសុវត្ថិភាព ព្រមទាំងចូលរួមក្នុងការត្រួតពិនិត្យចរាចរនៅចំណុចសំខាន់ៗ។

នាថ្ងៃទី៨ និងទី៩ ខែធ្នូ តំបន់ជាច្រើននៅខេត្ត Quang Tri មានភ្លៀងធ្លាក់ខ្លាំងណាស់។ បញ្ជាការដ្ឋានយោធាខេត្ត Quang Tri បានចាត់បញ្ជូនកម្មាភិបាល យុទ្ធជន និងកម្លាំងនានារាប់រយនាក់ទៅជួយ​សង្រ្គោះនៅតំបន់រងទឹកជំនន់ ជម្លៀសប្រជាជនទៅកាន់ទីទួលសុវត្ថិភាព ជួយប្រជាជនជំនះផលវិបាកដោយទឹកជំនន់។ គណៈបញ្ជាការដ្ឋានយោធានៃស្រុក ទីរួមខេត្ត ទីក្រុងនៅតំបន់នានាបានរៀបចំប្រចាំការសម្រាប់ការជួយ​សង្រ្គោះនៅពេលយប់។ អាជ្ញាធរតំបន់បានជួយគ្រួសារជនរងគ្រោះ ៥ លានដុង និងជួយគ្រួសាររៀបចំពិធីបុណ្យសពជនរងគ្រោះ៕

បកប្រែដោយ Thuy Anh