leftcenterrightdel
ស្តូបមិត្តភាពវៀតណាម-កម្ពុជានៅខេត្តបាត់ដំបង (រូប​ថត៖ vnanet.vn)

គោលបំណងនៃការរំលឹកនេះគឺដើម្បីលើកកម្ពស់ការផ្សព្វផ្សាយដល់កម្មាភិបាល យុទ្ធជន និងប្រជាជនយល់ដឹងកាន់តែច្បាស់អំពីជ័យជំនះនេះ និងបន្តអះអាងពីតួនាទី និងសារៈសំខាន់នៃជ័យជំនះ ក្នុងការប្រយុទ្ធការពារព្រំដែនភាគនិរតីរបស់មាតុភូមិ និងរួមជាមួយកងទ័ព និងប្រជាជនកម្ពុជាដណ្តើមបានជ័យជំនះលើរបបប្រល័យពូជសាសន៍ និងបញ្ជាក់ពីភាពរឹងមាំ នៃទំនាក់ទំនងជាប្រពៃណី ស្មារតីសាមគ្គីភាព និងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរវៀតណាម និងកម្ពុជា។ ហើយនេះក៏ជាឱកាសមួយផងដែរសម្រាប់យើងរំលឹកដល់គុណូបការៈដ៏ធំធេងរបស់កងទ័ព និងប្រជាជនវៀតណាម ក្នុងបុព្វហេតុការពារមាតុភូមិ ក៏ដូចជាក្នុងការបំពេញការតាព្វកិច្ចអន្តរជាតិយ៉ាងស្មោះត្រង និងពោរពេញទៅដោយមនោសញ្ចេតនាសម្រាប់ប្រជាជនកម្ពុជាផងដែរ៕

បកប្រែដោយ Duy Hoan