leftcenterrightdel
កិច្ចប្រជុំបូកសរុបលទ្ធផលស្តីពីការអនុវត្តកម្មវិធីសហការផ្សព្វផ្សាយអំពីភារកិច្ចយោធា ការពារជាតិ

ថ្លែងក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ឯក Nguyen Trong Nghia បានបញ្ជាក់ថា ជាងពីរឆ្នាំមកហើយ កម្មវិធីសហការផ្សព្វផ្សាយអំពីភារកិច្ចយោធាការពារជាតិ និងកិច្ចការបរទេសការពារជាតិ រវាងអគ្គស្នងការដ្ឋាននយោបាយកងទ័ពប្រជាជនវៀតណាម ជាមួយទូរទស្សន៍ជាតិវៀតណាម និងវិទ្យុសម្លេងវៀតណាមសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន រួមចំណែកក្នុងការផ្សព្វផ្សាយអំពីមុខងារ ភារកិច្ច និងសកម្មភាពនានារបស់កងទ័ពប្រជាជនវៀតណាម ដល់កម្មាភិបាល យុទ្ធជន ប្រជាជន និងសហគមន៍អន្តរជាតិ ហើយបញ្ជាក់ពីតួនាទីជាស្នូលរបស់ស្ថាប័នសារព័ត៌មានក្នុងការផ្សព្វផ្សាយអំពីគោលមាគ៌ាយោធាការពារជាតិរបស់បក្ស។

នៅក្នុងឱកាសនេះដែរ អគ្គស្នងការដ្ឋាននយោបាយបានប្រគល់ប័ណ្ណសរសើរជូនអង្គភាពចំនួន៤ និងបុគ្គល៨នាក់ ដែលមានស្នាដៃល្អក្នុងការអនុវត្តកម្មវិធីនេះ៕

បកប្រែដោយ Duy Hoan