នារសៀលថ្ងៃ២១ កញ្ញា លោកឧត្តមសេនីយ៍ឯក Luong Cuong និងគណៈប្រតិភូបានចូលជួបសម្ដែងការគួរសមជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា។ ក្នុងជំនួបទាំងនេះ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចពិជ័យសេនា ទៀ បាញ់បានចែករំលែកនូវការក្រៀមក្រំយ៉ាងជ្រាលជ្រៅចំពោះការទទួលអនិច្ចកម្មរបស់លោកប្រធានរដ្ឋវៀតណាម Tran Dai Quang។

leftcenterrightdel
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទទួលជួបលោកឧត្តមសេនីយ៍ឯក Luong Cuong

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សង្កត់ធ្ងន់ថា កម្ពុជាតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការរក្សា និងធ្វើឲ្យស៊ីជម្រៅនូវចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។

លោកឧត្តមសេនីយ៍ឯក Luong Cuong បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc ជូនចំពោះសម្ដេចតេជោហ៊ុន សែន និងពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីលោកនាយឧត្តមសេនីយ៍  Ngo Xuan Lich រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមជូនចំពោះសម្ដេចពិជ័យសេនា ទៀ បាញ់។ លោកឧត្តមសេនីយ៍ឯក Luong Cuong ក៏បានសម្តែងនូវការអបអរសាទរ ជូនចំពោះសម្ដេចតេជោ ដែលបានទទួលជោគជ័យយ៉ាងត្រចះត្រចង់ក្នុងការបោះឆ្នោត និងទទួលបានតំណែងដឹកនាំប្រទេសបន្តទៅទៀត។

លោក Luong Cuong បញ្ជាក់ថា បក្ស រដ្ឋ កងទ័ព និងប្រជាជនវៀតណាមចងចាំជានិច្ចការជួយឧបត្ថម្ភគាំទ្រពីរដ្ឋាភិបាល ប្រជាជន និងកងយោធពលខេមរភូមិន្ទចំពោះវៀតណាម ហើយនឹងខិតខំអស់ពីកម្លាំងកាយចិត្តដើម្បីពង្រឹងនិងពង្រីកទំនក់ទំនងប្រពៃណីដ៏ល្អប្រសើររវាងប្រជាជាតិទាំងពីរ និងកងទ័ពទាំងពីរ៕

បកប្រែដោយ Thuy Anh