លោកឧត្តមសេនីយ៍ឯក Phan Van Giang សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការបក្សយោធាមជ្ឈិម ប្រធានអគ្គសេនាធិការ អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម និងលោក Tran Van Nam លេខាគណៈកម្មាធិការបក្សខេត្ត Binh Duong បានអញ្ជើញចូលរួម។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Phan Van Giang​ មានប្រសាសន៍ក្នុងពិធី

ជំនួសមុខគណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេស លោកឧត្តមសេនីយ៍ឯក Phan Van Giang បានវាយតំលៃខ្ពស់ និងលើកសរសើរចំពោះស្នាដៃដែលកម្មាភិបាល គ្រូបង្រៀន និស្សិត សិក្ខាកាមនៅឆ្នាំសិក្សា២០១៧-២០១៨។ លោកឧត្តមសេនីយ៍ឯក Phan Van Giang ស្នើឲ្យសាលាបញ្រ្ជាប និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្តីសម្រេចចិត្តនានារបស់បក្ស និងបក្ខភាគយោធា អនុវត្តតាមយុទ្ធសាស្រ្តអភិវឌ្ឍន៍លើវិស័យអប់រំរបស់ក្រសួងការពារប្រទេស។ សាលាក៏គប្បីកែប្រែថ្មី បង្កើនគុណភាពនៃការបង្រៀន និងការសិក្សា។

លោកឧត្តមសេនីយ៍ឯក Phan Van Giang សង្កត់ធ្ងន់ថា សាលាគួរតែផ្តោតទៅលើការកសាងចំណងសាមគ្គីភាពរវាងបក្ខភាគខេត្ត អាជ្ញាធរដែនដី និងប្រជាជនខេត្ត Binh Duong ដែលសាលាឈរជើង។

leftcenterrightdel
តំណាងចូលរួមពិធីបើកបវេសនកាលថ្មីឆ្នាំសិក្សា ២០១៨-២០១៩ នៃវិទ្យាស្ថានពេទ្យទ័ព

នាព្រឹកថ្ងៃដដែល វិទ្យាស្ថានវិទ្យាសាស្រ្តយោធា បានបើកបវេសនកាលថ្មីឆ្នាំសិក្សា ២០១៨-២០១៩។ នៅឆ្នាំសិក្សារនេះ វិទ្យាស្ថានបានបណ្ដុះបណ្ដាលសិក្ខាកាម និងនិស្សិតចំនួន ២,១៣៤ នាក់។

នាព្រឹកថ្ងៃ១៨ កញ្ញា វិទ្យាស្ថានពេទ្យទ័ពក៏បានបើកបវេសនកាលថ្មីឆ្នាំសិក្សា ២០១៨-២០១៩ ដែរ៕

បកប្រែដោយ Thuy Anh