ពីថ្ងៃទី ១០ ដល់ថ្ងៃទី១៥ ខែតុលា នាវាលេខ ០១៥ នឹងទៅចូលរួមពិធីក្បួនដង្ហែរនាវានៅមូលដ្ឋានទ័ពជើងទឹក Jeju  របស់កូរ៉េខាងត្បូងគឺអនុវត្ដតាមសេចក្ដីថ្លែងការណ៍រួមស្ដីពីកិច្ចសហប្រតិបត្ដិការការពារជាតិដល់ឆ្នាំ ២០៣០ រវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ។

leftcenterrightdel
នាវាលេខ ០១៥ ដែលមានឈ្មោះថា Tran Hung Dao នឹងចូលរួមការធ្វើហាត់សមនៅលំហរសមុទ្ររវាងអាស៊ី និងចិន

 

ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៨ ខែតុលា នាវាលេខ ០១៥ នឹងចូលរួមការធ្វើហាត់សមនៅលំហរសមុទ្ររវាងអាស៊ាន និងចិននៅមូលដ្ឋាន Zhanjiang ប្រទេសចិន។

នេះជាសកម្មភាពសំដៅរឹតបន្តឹងទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការ ការយល់ដឹងគ្នាទៅវិញទៅមក និងការទុកចិត្តខាងនយោបាយ ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកវៀតណាម និងកងទ័ពជើងទឹកនៃបណ្ដាប្រទេសនាពេលអនាគត៕

បកប្រែដោយ Pham Diep