leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Trong Nghia ថ្លែងក្នុងពិធី

ថ្លែងក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ឯក Nguyen Trong Nghia បានសង្កត់ធ្ងន់ថា មហោស្រពទូរទស្សន៍កងទ័ពទាំងមូលលើកទី១២ គឺជាឱកាសដើម្បីវាយតម្លៃអំពីគុណភាពនៃសកម្មភាពទូរទស្សន៍នៅក្នុងកងទ័ព និងជាឱកាសដើម្បីផ្លាស់ប្តូរបទពិសោធន៏រវាងអ្នកធ្វើការខាងទូរទស្សន៍ក្នុងកងទ័ព។ នេះគឺជាការងារចាំបាច់មួយដើម្បីឆ្លើយតបនឹងតម្រូវការផ្សព្វផ្សាយ និងលើកកំពស់គុណភាពនៃប៉ុស្តិ៍ទូរទស្សន៍ការពារជាតិវៀតណាម និងកម្មវិធីទូរទស្សន៍កងទ័ពប្រជាជនវៀតណាមដែលបានចាក់ផ្សាយតាមស្ថានីយ៍ទូរទស្សន៍ជាតិវៀតណាម និងតាមស្ថានីយ៍ទូរទស្សន៍មួយចំនួនទៀត៕

បកប្រែដោយ Duy Hoan