leftcenterrightdel
ត្រួតពលក្នុងពិធីបើកបវេសនកាលថ្មី 

 

ក្នុងឆ្នាំសិក្សា ២០១៧ - ២០១៨ វិទ្យាស្ថាននយោបាយបានផ្លាស់ប្ដូរកម្មវិធីសិក្សាជាច្រើនដោយផ្ដោតលើការធ្វើបច្ចុប្បន្នភាពនូវរាល់បញ្ហាទ្រឹស្តី និងការអនុវត្តថ្មីៗ ក៏ដូចជាការអនុវត្ដបានល្អនូវការអប់រំបណ្ដុះបណ្ដាល និងបំប៉នជំនាញដល់កម្មាភិបាលនយោបាយនៅគ្រប់ជាន់ថ្នាក់ និងបំប៉នជំនាញយោធា និងសន្តិសុខដល់សិក្ខាកាមផងដែរ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Trong Nghia ថ្លែងក្នុងពិធីបើកបវេសនកាលថ្មី
leftcenterrightdel
កម្មាភិបាល គ្រូបង្រៀននិងសិក្ខាកាមនៃវិទ្យាស្ថាននយោបាយចូលរួមពិធីបើកបវេសនកាលថ្មី

 

ថ្លែងក្នុងពិធី លោកឧត្តមសេនីយ៍ឯក Nguyen Trong Nghia បានវាយតំលៃខ្ពស់ចំពោះសមិទ្ធផលនៃការអប់រំ បណ្តុះបណ្តាល និងស្រាវជ្រាវវិទ្យាសាស្ត្រដែលវិទ្យាស្ថាននយោបាយសម្រេចបានក្នុងឆ្នាំសិក្សានាពេលកន្លងមក។ ព្រមទាំងលោកស្នើឲ្យគ្រូបង្រៀន បុគ្គលិក និងយុទ្ធជននៃវិទ្យាស្ថាននយោបាយត្រូវបន្តអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍អប់រំ និងបណ្តុះបណ្តាលរបស់ក្រសួងឲ្យសមស្របជា​មួយស្ថានការណ៍ និងភារកិច្ចរបស់សិក្ខាកាមក្នុងឆ្នាំសិក្សា ២០១៨-២០១៩។

គួររំលឹថា នាព្រឹកថ្ងៃដដែល សាលានាយទាហានបច្ចេកទេសយោធា ក៏បានបើកបវេសនកាលថ្មីឆ្នាំសិក្សា ២០១៨ - ២០១៩។ ក្នុងឆ្នាំសិក្សា ២០១៧ - ២០១៨ កន្លងមក សាលាបានបណ្ដុះបណ្ដាលដល់សិក្ខាកាមចំនួនជាង ២,០០០នាក់ ក្នុងនោះក៏មានសិក្ខាកាមមកពីប្រទេសឡាវ និងកម្ពុជាដែរ ។

ក្នុងឆ្នាំសិក្សាថ្មីនេះ សាលានាយទាហានបច្ចេកទេសយោធាបានគូសបញ្ជាក់ថា នឹងបន្ដលើកកម្ពស់គុណភាពអប់រំ និងបណ្ដុះបណ្ដាល ព្រមទាំងផ្តោតលើការអប់រំខាងនយោបាយ សតិអារម្មណ៍ និងផ្លាស់ប្ដូរកម្មវិធីសិក្សា ក៏ដូចជាលើកកម្ពស់គុណភាពនៃការសិក្សាស្រាវជ្រាវផងដែរ៕

បកប្រែដោយ Pham Diep