នេះគឺជាព្រឹត្តិការណ៍ដែលកត់សម្គាល់នូវការអភិវឌ្ឍថ្មីរបស់វៀតណាមក្នុងដំណើរការចូលរួមបេសកកម្មរក្សាសន្ដិភាពនៃអង្គការសហប្រជាជាតិក្នុងរយៈពេលជិត ៥ ឆ្នាំកន្លងមក។ ព្រមទាំងបញ្ជាក់ពីការចូលរួមយ៉ាងសកម្ម និងការទទួលខុសត្រូវរបស់វៀតណាមក្នុងការរក្សាសន្ដិភាពនៃសហគមន៍អន្ដរជាតិ។ តាមរយៈនោះបានទទួលការរចាប់អារម្មណ៍យ៉ាងខ្លាំងពីមិត្តភក្ដិអន្ដរជាតិចំពោះប្រទេស​វៀតណាម​ និងកងទ័ពប្រជាជនវៀតណាម។

leftcenterrightdel
នាយទាហានកងទ័ពប្រជាជនវៀតណាមចូលរួមបេសកកម្មរក្សាសន្ដិភាពនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល (រូបថត៖ vnpkc.gov.vn)

 

ចាប់តាំងពីខែឧសភា ឆ្នាំ ២០១៤ មកដល់ពេលនេះ នាយទាហានចំនួន ២៧ នាក់ នៃកងទ័ពប្រជាជនវៀតណាមដែលបានបញ្ជូនទៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល និងស៊ូដង់ខាងត្បូងដើម្បីចូលរួមបេសកកម្មរក្សាសន្ដិភាពនៃអង្គការសហប្រជាជាតិ ដោយទទួលភារកិច្ចជាច្រើនដូចជា អ្នកសង្កេតការយោធា ជាសេនាធិការ ភស្តុភា និងភារកិច្ចផ្សេងៗទៀតតាមតម្រូវការនៃអង្គការសហប្រជាជាតិ។ នាយទាហានវៀតណាមបានបំពេញភារកិច្ចល្អរបស់ខ្លួននៅអង្គការសហប្រជាជាតិ ព្រមទាំងត្រូវបានអង្គការសហប្រជាជាតិបំពាក់គ្រឿងឥស្សរិយយស និងប្រទេសនានាវាយតំលៃខ្ពស់ទាំងខាងសមត្ថភាពជំនាញ ការធ្វើការដោយខ្លួនឯង និងការគោរពវិន័យផងដែរ។

មកទល់បច្ចុប្បន្ននេះ ការងារទាំងអស់សម្រាប់ភារកិច្ចនេះបានត្រៀមរួចរាល់ហើយគឺត្រៀមនាយទាហាន ៦៩ នាក់ និងឧបករណ៍ជាចាំបាច់សម្រាប់បញ្ជូនទៅកាន់ប្រទេសស៊ូដង់ខាងត្បូង។ ក្រៅពីនេះ វៀតណាមក៏បន្ដត្រៀមបញ្ជូនក្រុមកងវិស្វកម្ម និងក្រុមផ្សេងទៀតទៅចូលរួមបេសកកម្មរក្សាសន្ដិភាពនាឆ្នាំ ២០១៩ ខាងមុខនេះដែរ។ ក្នុងនោះវៀតណាមគ្រោងនឹងសិក្សាស្រាវជ្រាវទៅចូលរួមសកម្មភាពរក្សាសន្ដិភាពនៃអង្គការសហប្រជាជាតិនៅសាធារណរដ្ឋ Mali នាពេលខាងមុខនេះ។ 

ការដែលវៀតណាមត្រូវបានជ្រើសរើសជាកន្លែងហ្វឹកហ្វឺនសម្រាប់កម្លាំងរក្សាសន្ដិភាពនៃអង្គការសហប្រជាជាតិនៅតំបន់អាស៊ី អាគ្នេយ៍​គឺជាការទទួលស្គាល់ និងការវាយតម្លៃខ្ពស់របស់អង្គការសហប្រជាជាតិ ចំពោះលទ្ធផលទាំងឡាយដែលវៀតណាមសម្រេចបានក្នុងរយៈពេលកន្លងមក​ ក៏បានបញ្ជាក់ពីការខិតខំប្រឹងប្រែរបស់វៀតណាមងក្នុងការអនុវត្ដកាតព្វកិច្ចអន្ដរជាតិ តាមរយៈនោះអះ​អាងថា វៀតណាមជាសមាជិកសកម្មនិងមានការទទួលខុសត្រូវខ្ពស់ក្នុងអង្គការពហុភាគីធំបំផុតរបស់ពិភពលោក ក៏ដូចជា​សហគមន៍​អន្តរជាតិផងដែរ។

ជាមួយគ្នានោះ ការបញ្ជូនកម្លាំងទៅចូលរួមសកម្មភាពរក្សាសន្ដិភាពនៃអង្គការសហប្រជាជាតិនេះ មិនត្រឹមតែជាភារកិច្ចយោធាប៉ុណ្ណោះទេ ថែមទាំងការបំពេញកាតព្វកិច្ចអន្តរជាតិរបស់វៀតណាម ហេតុដូច្នេះចាប់តាំងពីថ្ងៃដំបូងនៃការសិក្សាស្រាវជ្រាវអំពីដំណើរការអនុវត្តភារកិច្ចនេះ វៀតណាមបានយល់ឃើញច្បាស់ថា នេះគឺជាភារកិច្ចពិសេសមួយដែលមានកិត្តិយសណាស់ ប៉ុន្តែភារកិច្ចនេះលំបាកណាស់ដែលទាមទារឲ្យមានការទទួលខុសត្រូវនិងកិច្ចខិតខំប្រឹងប្រែងជាច្រើន។

ក្នុងលក្ខណៈដែលមានកំណត់លទ្ធផលវិជ្ជមានទាំងនោះ រួមជាមួយការទទួលស្គាល់និងការវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់វៀត ណាមក្នុងសកម្មភាពរក្សាសន្ដិភាពនៃអង្គការសហប្រជាជាតិបានរួមចំណែកបញ្ជាក់ថា ការប្តេជ្ញាចិត្តចូលរួមក្នុងបេសកកម្មនេះរបស់ វៀតណាមគឺពិតជាត្រឹមត្រូវណាស់។ នេះគឺជាសាក្ខីភាពច្បាស់លាស់ និងជាក់ស្ដែងដែលបញ្ជាក់ពីតួនាទី និងកិត្យានុភាពរបស់​វៀត​ណាមត្រូវបានលើកកម្ពស់ក្នុងការដោះស្រាយរាល់បញ្ហាអន្តរជាតិ។ ប្រការនេះក៏បានបញ្ជាក់ពីការធ្វើសមាហរណកម្មអន្តរជាតិរបស់​វៀតណាមកាន់តែស៊ីជម្រៅនិងទូលំទូលាយ រួមទាំងវិស័យការពារជាតិ សន្ដិសុខ ព្រមទាំងរួមចំណែកយ៉ាងសំខាន់ដល់ការអនុវត្តប្រកដោយជោគជ័យក្នុងការកសាង និងការពារប្រទេសជាតិផងដែរ៕

បកប្រែដោយ Pham Diep