នាវេលាម៉ោង៧ ព្រឹកថ្ងៃទី៤ ខែកញ្ញា នៅទីរួមខេត្ត Con Cuong បញ្ជាការដ្ឋានយោធាខេត្ត Nghe An បានរៀបចំពិធីចេញដំណើរ និងអំពាវនាវឲ្យមានការចូលរួមបរិច្ចាគថវិកា ដើម្បីជួយប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់។ អញ្ជើញចូលរួមក្នុងពិធីនេះ ក្រៅពីវត្តមានរបស់កម្មាភិបាល និងយុទ្ធជនរាប់រយនាក់ មានវត្តមានរបស់ថ្នាក់ដឹកនាំនៃស្ថាប័ន មន្ទីរ និងអង្គភាពមួយចំនួនទៀតផង។ បណ្តាកងកម្លាំងនៃបញ្ជាការដ្ឋានយោធាខេត្តមានភារកិច្ចសំខាន់បីគឺ៖ ចុះជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ ចុះពិនិត្យសុខភាពនិងព្យាបាលជូនប្រជាពលរដ្ឋ និងចុះសួរសុខទុក្ខ និងផ្តល់អំណោយដល់គ្រួសារដែលទទួលរងការខូចខាត។

leftcenterrightdel
យុទ្ធ​ជន​នៃ​កងវរសេនាធំលេខ៧៦៤ ជួយគ្រួសារបង Diep Van Minh រើផ្ទះឲ្យចេញពីតំបន់គ្រោះថ្នាក់

នៅឃុំ Luong Minh ស្រុក Tuong Duong ជាកន្លែងដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយគ្រោះទឹកជំនន់ កម្មាភិបាល និងយុទ្ធជនជាង៨០នាក់ បានចុះជួយពលរដ្ឋរើផ្ទះ និងទ្រព្យសម្បត្តិចេញ​ទៅតំបន់ទីទួលសុវត្តិភាព។ លោក Vi Dinh Phuc ប្រធានគណៈកម្មាធិការប្រជាជនឃុំ Luong Minh ឲ្យដឹងថា “ក្នុងរយៈពេលដ៏ខ្លី ផ្ទះចំនួន១១ខ្នង ដែលរលំត្រូវបានកងទ័ពជួយរើទៅកន្លែងថ្មី”

ដើម្បីជួយប្រ​ជា​ពលរដ្ឋឆាប់ចេញផុតពីការលំបាកដោយគ្រោះទឹកជំនន់ កងកម្លាំងប្រដាប់អាវុធខេត្ត Nghe An បានចូលរួមបរិច្ចាគថវិកាចំនួន៦៤០លានដុង។ អង្គភាពបានជួយឧបត្ថម្ភថវិការចំនួន៥ ម៉ឺនដុង ដល់គ្រួសារនិមួយៗ និងងឧបករណ៍ប្រើប្រាស់ផ្សេងៗទៀត ព្រមទាំងអង្គភាពក៏បានចាត់បញ្ជូនគ្រូពេទ្យចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋចំនួន៤៥១នាក់ផងដែរ។

leftcenterrightdel
កងទ័ពជួយសម្អាតបន្ទប់រៀននៅសាលាវិទ្យាល័យស្រុក Con Cuong

ក្រោយពីទទួលបានអំណោយ លោក Cut Van Ngoc នៅឃុំ Pha Danh ស្រុក Ky Son ឲ្យដឹងថា “ផ្ទះខ្ញុំរលំទាំងស្រុង គ្មានអ្វីនៅសេសសល់ទេ។ សំណាងណាស់ដែលបានកងទ័ពមកជួយ។ ខ្ញុំសូមអរគុណច្រើនណាស់" ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់រងគ្រោះដោយទឹកជំនន់មានស្ថិរភាពឡើងវិញហើយ។ កូនសិស្សក៏បានទៅសាលារៀនគ្រប់គ្នាហើយដែរ។ លទ្ធផលល្អៗនេះគឺមានការរួមចំណែកយ៉ាងសំខាន់ពីកម្មាភិបាល និងយុទ្ធជននៃកងកម្លាំងប្រដាប់អាវុធខេត្ត Nghe An៕

បកប្រែ​ដោយ Duy Hoan