leftcenterrightdel
កងទ័ពចុះជួយសំអាតអនាម័យនៅសាលារៀននានា

 

នៅខេត្ដ Son La កងកម្លាំងទាំងអស់បានចូលរួមប្រមូលសំរាម ដីល្បាប់ សំអាតអនាម័យនៅសាលារៀននានា និងនៅតាមដងផ្លូវផងដែរ។ នៅខេត្ដ Thanh Hoa កងកម្លាំងប្រដាប់អាវុធបានចុះជួយជួសជុលសាលារៀន លំនៅឋាន និងផ្លូវអន្ដរឃុំ ព្រមទាំងបាញ់ថ្នាំកំចាត់មេរោគជាដើម។  នៅខេត្ដ Nghe An កងកម្លាំងប្រដាប់អាវុធក៏បានជួយសំអាតអនាម័យសាលារៀនជាច្រើននៅស្រុក Ky Son ទៀតផង។

ក្នុងឱកាសនេះដែរ សមាគមកាកបាទក្រហមវៀតណាមបានផ្តល់ជំនួយឧបត្ថម្ភជាថវិកា និងសំភារៈដល់ខេត្ដទាំង៣ នេះ ក្នុងតំលៃសរុបជាង ៤២០ លានដុង ដើម្បីជួយប្រជាជនដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់៕

បកប្រែដោយ Pham Diep