ដំណើរទស្សនកិច្ចលើកនេះ របស់នាវាចម្បាំង HMS Albion រួមមាននាយទាហាន និងនាវិកចំនួន ៥៥៥ នាក់ នេះគឺជាសកម្មភាពជាក់ស្ដែងមួយក្នុងឱកាសខួបលើកទី ៤៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងចក្រភពអង់គ្លេស (១១ ខែកញ្ញា ឆ្នាំ១៩៧៣/ ១១ ខែកញ្ញា ឆ្នាំ២០១៨) និងអនុវត្តតាមខ្លឹមសារនៃការព្រមព្រៀងរវាងថ្នាក់ដឹកនាំក្រសួងការពារជាតិនៃប្រទេសទាំងពីរក្នុងរយៈពេលកន្លងមក រួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរ។

ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនៅវៀតណាម មេបញ្ជាការនៃនាវាចម្បាំង HMS Albion នឹងចូលជួបសំដែងការគួរសមថ្នាក់ដឹកនាំទីក្រុងហូជីមិញ បញ្ជាការដ្ឋានយោធភូមិភាគទី ៧ និងបញ្ជាការដ្ឋានតំបន់លេខ២ នៃកងទ័ពជើងទឹកវៀតណាម ព្រមទាំងចូលរួមប្រកួតបាល់ទាត់ជាមួយកម្មាភិបាល យុទ្ធជននៃតំបន់លេខ២ កងទ័ពជើងទឹក និងយោធភូមិភាគទី៧ ផងដែរ។ កាសែតកងទ័ពប្រជាជនអនឡាញសូមផ្សាយពីរូបភាពមួយចំនួនអំពីពិធីទទួលស្វាគមន៍នាវាចម្បាំង HMS Albion ៕

leftcenterrightdel
នាវាចម្បាំង HMS Albion កំពុងធ្វើដំណើរចូលចតនៅកំពង់ផែទីក្រុងហូជីមិញ
leftcenterrightdel
រថក្រោះបើកលើទឹកបានដាក់លើនាវាចម្បាំង  HMS Albion
leftcenterrightdel
 
leftcenterrightdel
នាវាចម្បាំង HMS Albion ចូលចតនៅកំពង់ផែទីក្រុងហូជីមិញ
leftcenterrightdel
ថ្នាក់ដឹកនាំបញ្ជាការដ្ឋានកងទ័ពជើងទឹកវៀតណាមទទួលស្វាគមន៍ នាវាចម្បាំង HMS Albion
leftcenterrightdel
ជូនផ្កាដល់មេបញ្ជាការនៃនាវាចម្បាំង HMS Albion
leftcenterrightdel
ប្រតិភូវៀតណាមថតរូបជាមួយនាយទាហាន និងនាវិកនៃនាវាចម្បាំង HMS Albion

បកប្រែដោយ Thanh Cong