leftcenterrightdel
កងទ័ពជួយ​ពលរដ្ឋ​ដោះស្រាយផលវិបាកដោយទឹកជំនន់

ស្រុក Ky Son គឺជាតំបន់ដែលទទួលរងផលវិបាកយ៉ាងធ្ងន់ធ្ងរបំផុតដោយទឹកជំនន់។ នៅអំឡុងពេលមានទឹកជំនន់ បណ្តាកងម្លាំងប្រដាប់អារុធរួមមាន យោធាស្រុក នគរបាលស្រុក ប៉ុស្តិ៍ការពារព្រំដែននានា និងកងសេនាជននៅមូលដ្ឋាន រួមនឹងកម្មាភិបាលនៃស្ថាប័ននានា បានប្រមូលកម្លាំងជួយជម្លៀសពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព។ នៅថ្ងៃទី ១៨ ខែសីហា នៅពេលដែលទឹកជំនន់ចាប់ផ្តើមស្រក ភក់ល្បាប់កប់ពេញផ្ទះនិងសាលារៀននៅទីរួមខេត្ត Muong Xuyen។ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជួបលំបាកជាច្រើន។ ទន្ទឹមនឹងការចុះទៅសួរសុខទុក្ខគ្រួសារជនរងគ្រោះ អាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធបានចាត់វិធានការភ្លាមៗ ដើម្បីដោះស្រាយផលវិបាកដោយទឹកជំនន់។ ជាមួយនឹងស្មារតីគឺ “ទឹកស្រកនៅទីណា រៀបចំធ្វើសម្អាតនៅទីនោះ” ហើយផ្តល់អាទិភាពសម្អាតសាលារៀន និងការិយាល័យ ដើម្បីឆាប់ត្រឡប់ទៅរកសកម្មភាពប្រចាំថ្ងៃឡើងវិញ៕

បកប្រែដោយ Duy Hoan