លោកឧត្ដមសេនីយ៍ឯក Nguyen Chi Vinh បានសម្តែងនូវក្ដីសប្បាយរីករាយដោយឃើញថា បន្ទាប់ពីប្រទេសទាំងពីរបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តមក ទំនាក់ទំនងការពារជាតិរវាងប្រទេសទាំងពីរមានការអភិវឌ្ឍយ៉ាងខ្លាំង។ ភាគីទាំងពីរបានបង្កើតយន្តការពិគ្រោះយោបល់ស្តីពីកិច្ចសន្ទនាការពារជាតិថ្នាក់អនុរដ្ឋមន្ត្រី ហើយកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាល ឧស្សាហកម្មការពារជាតិ និងការរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិក៏មានការរីកចំរើនដែរ។

leftcenterrightdel
លោកឧត្ដមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្ដ្រីក្រសួងការពារប្រទេសវៀតណាមបានទទួលជួបលោកឯកអគ្គរាជទូតអង់គ្លេស Gareth Ward

 

លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានថ្លែងអំណរគុណចំពោះអង់គ្លេសដែលបានជួយឧបត្ថម្ភវៀតណាមក្នុងការរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ ព្រមទាំងមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរលើវិស័យវិស្វកម្មផងដែរ។

លោកឯកអគ្គរាជទូត Gareth Ward បានអះអាងថា ក្នុងអាណត្ដិការងារនៅវៀតណាម លោកនឹងខិតខំប្រឹងប្រែងក្នុងការជំរុញទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរ ព្រមទាំងមានបំណងចង់បង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងការរក្សាសន្តិភាព និងវិស័យវិស្វកម្មផងដែរ៕

បកប្រែដោយ Thanh Cong