leftcenterrightdel
កងទ័ពជួយប្រជាពលរដ្ឋនៅភូមិ Nhan Ly ឃុំ Nam Phuong Tien ប្រមូលសំរាមក្រោយពីទឹកជំនន់

 

មកដល់ភូមិ Nhan Ly ភ្លាមៗ កម្មាភិបាលនិងយុទ្ធជនបានប្រញាប់ប្រញាល់ប្រមូលសំរាមដាក់លើរថយន្ដ។ លោក Do Van Long នៅភូមិ Nhan Ly និយាយថា ប៉ុន្មានថ្ងៃកន្លងមក ផ្ទះប្រជាពលរដ្ឋត្រូវលិចទឹក ទោះបីជាមានការខូចខាតយ៉ាងធ្ងន់ធ្ងរក៏ដោយ ប៉ុន្ដែយើងខ្ញុំក៏មានអារម្មណ៍កក់ក្ដៅនៅពេលដែលទទួលបានការជួយឧបត្ថម្ភពីគណៈកម្មាធិការបក្ស អាជ្ញាធរមូលដ្ឋាន ជាពិសេសគឺកងពលធំលេខ ៣០១។ ក្នុងគ្រាដ៏លំបាកនេះ យើងខ្ញុំកាន់តែមើលឃើញច្បាស់នូវមនោសញ្ចេតនារវាងកងទ័ព និងប្រជាជន។

leftcenterrightdel
កម្មាភិបាល និងយុទ្ធជននៃកងពលធំលេខ ៣០១ ជួយមូលដ្ឋានកាប់ដើមឈើធ្វើផ្លូវ

 

ផ្លាស់ប្ដូរយោបល់ជាមួយលោកវរសេនីយ៍ឯក Nguyen Nhu Chiem មេបញ្ជាការរងកងពលធំលេខ ៣០១ យើងខ្ញុំបានដឹងថា ចាប់តាំងពីពេលទឹកជំនន់ហក់ឡើង កងពលធំលេខ ៣០១ ទទួលបានការបញ្ជាណែនាំពីបញ្ជាការដ្ឋានរដ្ឋធានីហាណូយឲ្យចាត់បញ្ជូនកងទ័ពទៅជួយប្រជាពលរដ្ឋការពារទំនប់នៅស្រុក Chuong My ព្រមទាំងជួយសម្អាតអនាម័យក្រោយពីទឹកស្រក និងបាញ់ថ្នាំកម្ចាត់បាក់តេរី ដើម្បីបញ្ចៀសការរីករាលដាលឆ្លងជំងឺជាដើម៕

បកប្រែដោយ Pham Diep