គណៈកម្មការបញ្ជាការមជ្ឈិមស្ដីពីទប់ទល់គ្រោះមហន្តរាយធម្មជាតិបានបញ្ជាឲ្យបណ្ដារោងចក្រវារីអគ្គិសនីបង្ហូរទឹកតាមផែនការគ្រោងទុក។ ការិយាល័យប្រចាំការនៃគណៈកម្មការបញ្ជាការមជ្ឈិមស្ដីពីការទប់ទល់គ្រោះមហន្តរាយបានផ្ញើសារទូរលេខដល់តំបន់មូលដ្ឋាន មុនពេលបង្ហូរទឹកចេញ។

leftcenterrightdel
កម្លាំងសង្គ្រោះជួយប្រជាជនឃុំ Vang Ma Chai ខេត្ត Lai Chau ជំនះពុះពារផលវិបាកដោយការបាក់ស្រុតដី

យោងតាមរបាយការណ៍របស់នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយនៃអគ្គសេនាធិការដ្ឋានវៀតណាម នៅឃុំមួយចំនួននៃស្រុក Chuong My ទីក្រុងហាណូយនៅមានកម្មាភិបាល និងយុទ្ធជន ២០៦ នាក់សម្រាប់ជួយប្រជាជន។ ទន្ទឹមនឹងនោះ កម្មាភិបាល និងយុទ្ធជនរាប់រយនាក់ក៏បានជួយប្រជាជនជំនះពុះពារផលវិបាកដោយសារទឹកជំនន់នៅខេត្ត Lang Son ខេត្ត Cao Bang ខេត្ត Lai Chau និងខេត្ត Lao Cai វៀតណាម។ បញ្ជាការដ្ឋានយោធភូមិភាគទី២ បានឧបត្ថម្ភ ២ លានដុងសម្រាប់យគ្រួសារមួយដែលមានអ្នកស្លាប់ដោយលង់ទឹក។ គណៈកម្មាធិការប្រជាជនស្រុក Phong Tho ខេត្ត Lai Chau បានឧបត្ថម្ភ ៥.៤ លានដុងសម្រាប់មនុស្សស្លាប់ម្នាក់ និង ២.៧ លានដុងសម្រាប់អ្នករងរបួសម្នាក់។

កម្មាភិបាល និងយុទ្ធជនចំនួន ១២០ នាក់នៃបញ្ជាការដ្ឋានយោធភូមិភាគទី៥ និងកងពលលេខ១៥  កងទ័ពប្រជាជនវៀតណាមបានសហការជាមួយស្ថាប័នសមត្ថកិច្ចរបស់ឡាវជំនះពុះពារផលវិបាកដោយសារបាក់ទំនប់វារីអគ្គិសនី ពិនិត្យ និងព្យាបាលជម្ងឺ ចែកថ្នាំឲ្យប្រជាជននៅខេត្ត Attapeu ប្រទេសឡាវ៕

បកប្រែដោយ Thanh Cong