leftcenterrightdel
មេបញ្ជាការកងទ័ពជើងទឹកវៀតណាមជួបទ្វេភាគីជាមួយមេបញ្ជាការកងទ័ពជើងទឹកសិង្ហបុរីនៅក្រៅកិច្ចប្រជុំ

 

ថ្លែងបទអន្ដរាគមន៍នៅកិច្ចប្រជុំនេះ មេបញ្ជាការកងទ័ពជើងទឹកវៀតណាមបានសង្កត់ធ្ងន់ថា អាស៊ានកំពុងរងការប៉ះពាល់មិនតិចដោយការកែសម្រួលនូវគោលនយោបាយរបស់បណ្ដាប្រទេសធំៗនៅក្នុងតំបន់ និងនៅលើពិភពលោក។ សន្តិសុខដែនសមុទ្រតែងតែជាប្រធានបទដ៏ក្តៅនៃវេទិការក្នុងតំបន់ និងពិភពលោក។ ជាពិសេសគឺអាស៊ានកំពុងប្រឈមនឹងបញ្ហាសន្តិសុខមិនប្រពៃណីដោយមានទ្រង់ទ្រាយកាន់តែធ្ងន់ធ្ងរឡើង។ ក្រៅពីនេះផលវិបាកដែលស្មានមិនដល់នៃការប្រែប្រួលអាកាសធាតុ  ភេរវកម្មនិយម ចោរសមុទ្រ ការបំផ្លិចបំផ្លាញបរិស្ថានសមុទ្រ ការដឹកជញ្ជូនមនុស្ស និងទំនិញខុសច្បាប់...នៅតែកើនឡើង ហើយបញ្ហាខ្វែងគំនិត​ និងជម្លោះអធិបតេយ្យភាពលើសមុទ្រនៅដដែល។ ដូច្នេះហើយចាំបាច់ត្រូវលើកម្ពស់សមត្ថភាពខ្លួនទីពឹងខ្លួនក្នុងតំបន់ ដើម្បីជួយឱ្យកងទ័ពជើងទឹកអាស៊ានក្នុងការទប់ទល់នឹងការប្រឈមនៅខាងក្រៅ និងដោះស្រាយឲ្យបានល្អនូវការគំរាមកំហែងអំពីសន្ដិសុខដែនសមុទ្រ ការពាររក្សាសន្ដិភាព ស្ថិរភាព និងអភិវឌ្ឍន៍។ កងទ័ពជើងទឹកអាស៊ានគួរតែសាមគ្គីភាព និងលើកកំពស់តួនាទីស្នូលរបស់អាស៊ាន កសាង«ការយោគយល់គ្នា» និង«ទំនុកទុកចិត្តជាយុទ្ធសាស្រ្ត» គឺជាគ្រឹះស្ថានដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកនៃបណ្ដាប្រទេសជាសមាជិកអាស៊ាន ព្រមទាំងត្រូវការម្ចាស់ការខ្លួន បង្កើនកិច្ចសហប្រតិបត្ដិការ និងគោរពច្បាប់អន្ដរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ នេះគឺជាគ្រឹះស្ថាននៃសន្ដិសុខ សន្ដិភាព និងអភិវឌ្ឍន៍។

លោកឧត្ដមនាវីទោ Pham Hoai Nam បានសម្តែងនូវការពេញចិត្ដចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការទ្វេភាគីនិងពហុភាគីរវាងកងទ័ពជើងទឹកបណ្តាប្រទេសអាស៊ានក្នុងរយៈពេលកន្លងមក។ ព្រមទាំងសន្យាថា កងទ័ពជើងទឹកវៀតណាមនឹងគាំទ្ររាល់គំនិតផ្តួចផ្តើមនិងរាល់សកម្មភាពរបស់កងទ័ពជើងទឹកអាស៊ាន សំដៅបង្កើនកិច្ចសហប្រតិបត្តិការ និងកសាងសមត្ថភាពខ្លួនទីពឹងខ្លួនរវាងកងទ័ពជើងទឹកងនៃបណ្ដាប្រទេសជាសមាជិកអាស៊ាន។

leftcenterrightdel
មេបញ្ជាការកងទ័ពជើងទឹកវៀតណាមបានជូនគំរូសំពៅដល់មេបញ្ជាការកងទ័ពជើងទឹកសិង្ហបុរី

 

សូមរំលឹថា នៅក្រៅកិច្ចប្រជុំ ANCM 12 កាលពីថ្ងៃទី ២ ខែសីហា មេបញ្ជាការកងទ័ពជើងទឹកវៀតណាមបានជួបទ្វេភាគីជាមួយមេបញ្ជាការកងទ័ពជើងទឹកសិង្ហបុរី។

បកប្រែដោយ Pham Diep