អ្នកយកព័ត៌មាន៖ សូមគោរពលោកអនុរដ្ឋមន្ដ្រី តើកិច្ចសន្ទនាគោលនយោបាយការពារជាតិរវាងវៀតណាមនិងឥណ្ឌាលើកនេះមានសភាពការណ៍ថ្មីយ៉ាងដូចម្តេចបើធៀបនឹងរាល់កិច្ចសន្ទនាមុន?

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh  នៅកិច្ចសន្ទនាគោលនយោបាយការពារជាតិរវាងវៀតណាមនិងឥណ្ឌាលើកទី ១១

 

លោកអនុរដ្ឋមន្ដ្រី Nguyen Chi Vinh ៖ ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ដ្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងឥណ្ឌាមានការរីកចំរើនដ៏ល្អប្រសើរក្នុងរយៈពេល ២ ឆ្នាំកន្លងមក។ ឆ្នាំនេះ ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមបានទៅបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌា រួម​មាន​ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ Tran Dai Quang និងលោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc។ នាពេលថ្មីៗនេះ រដ្ឋមន្ត្រីការពារជាតិឥណ្ឌាលោកស្រី Nirmala Sitharaman បានមកបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម ហើយលោកស្រី​ និងលោករដ្ឋមន្ដ្រីក្រសួងការពារប្រទេសវៀតណាម Ngo Xuan Lich បានឯកភាពគ្នាលើការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរ។ លើកនេះ ខ្ញុំទៅកាន់ប្រទេសឥណ្ឌាដើម្បីរៀបចំកិច្ចសន្ទនាគោលនយោបាយការពារជាតិលើកទី ១១ ដើម្បីធ្វើឲ្យជាក់ស្ដែងនូវរាល់ការព្រមព្រៀងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ជាពិសេសការព្រមព្រៀងរវាងរដ្ឋមន្រ្តីក្រសួងការពារជាតិទាំងពីរក្នុងរយៈពេលកន្លងមកសំដៅបង្កើនកិច្ចសហប្រតិបត្ដិការលើវិស័យការពារជាតិ និងពង្រឹងការជឿទុកចិត្ដខាងនយោបាយរវាងប្រទេសទាំងពីរ។ ហើយអាចនិយាយថា កិច្ចសន្ទនាគោលនយោបាយការពារជាតិលើកនេះគឺដើម្បីធ្វើឲ្យជាក់ស្ដែងនូវរាល់ការព្រមព្រៀងរវាងវៀតណាម និងឥណ្ឌាស្ដីពីកិច្ចសហប្រតិបត្ដិការលើវិស័យការពារជាតិ។

អ្នកយកព័ត៌មាន៖ សូមគោរពលោកអនុរដ្ឋមន្រ្តី តើលទ្ធផលសំខាន់ណាខ្លះដែលសម្រេចបានក្នុងកិច្ចសន្ទនាគោលនយោបាយការពារជាតិលើកនេះ ?

លោកអនុរដ្ឋមន្ដ្រី Nguyen Chi Vinh៖ កម្មវិធីសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម និងឥណ្ឌាមានច្រើនណាស់ ដូចជាការរៀបចំដំណើរទស្សនកិច្ចថ្នាក់ដឹកនាំជាន់ខ្ពស់ ការផ្លាស់ប្តូរគណៈប្រតិភូ ការយល់ដឹងគ្នាទៅវិញទៅមក ការបណ្តុះបណ្តាល ការហ្វឹកហាត់ និងកិច្ចសហប្រតិបត្ដិការរវាងបណ្ដាអង្គភាពនៃប្រទេសទាំងពីរ ព្រមទាំងកិច្ចសហប្រតិបត្ដិការលើវិស័យឧស្សាហកម្មការពារជាតិ និងបច្ចេកវិទ្យាខ្ពស់ផងដែរ។

ក្នុងកិច្ចសន្ទនាគោលនយោបាយការពារជាតិលើកនេះ យើងខ្ញុំបានឯកភាពជាមួយភាគីឥណ្ឌាក្នុងការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិពីបច្ចុប្បន្ននេះដល់ឆ្នាំ២០១៩ និងក្នុងរយៈពេលពី ៣ ដល់ ៥ ឆ្នាំខាងមុខនេះ។ ជាពិសេសគឺយើងនឹងបង្កើនការផ្លាស់ប្តូរទស្សនៈយុទ្ធសាស្រ្តនិងគោលនយោបាយការពារជាតិរវាងភាគីទាំងពីរ ព្រមទាំងបង្កើនកិច្ចសហប្រតិបត្ដិការលើវិស័យបណ្ដុះបណ្ដាល ការរក្សាសន្តិភាព សន្តិសុខដែនសមុទ្រ និងវិស័យមួយចំនួនទៀត។

អ្នកយកព័ត៌មាន៖ សូមលោកអនុរដ្ឋមន្ដ្រីវាយតំលៃ តើប្រទេសទាំងពីរត្រូវធ្វើអ្វីៗដើម្បីពង្រឹងថែមទៀតនូវជំនឿទុកចិត្តជាយុទ្ធសាស្រ្ត ក្នុងរយៈពេលខាងមុខ រួមចំណែកដល់ការជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ?

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចសន្ទនាគោលនយោបាយការពារជាតិរវាងវៀតណាម និងឥណ្ឌាលើកទី ១១

 

លោកអនុរដ្ឋមន្ដ្រី Nguyen Chi Vinh ៖ អំពីចំណុចនេះ មានការអះអាងផ្សេងគ្នា។ ចំពោះខ្ញុំផ្តាល់ ខ្ញុំជឿជាក់ថា ជំនឿទុកចិត្តជាយុទ្ធសាស្រ្តរវាងប្រទេសទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ នៅកម្រិតខ្ពស់ និងដែលបានឆ្លងកាត់ដំណើរប្រវត្តិសាស្រ្តចាប់តាំងពីកាលលោកប្រធានហូជីមិញទៅបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌាជាលើកដំបូងកាលពី ៦០ ឆ្នាំមុន។ ប៉ុន្ដែជំនឿទុកចិត្ដជាយុទ្ធសាស្ដ្រ និងជំនឿទុកចិត្ដខាងនយោបាយនោះបាននាំមកនូវលទ្ធផលជាក់ស្ដែងដែរឬទេ គឺស្រេចទៅលើកិច្ចខិតខំប្រឹងប្រែងរបស់ស្ថាប័ននីមួយៗទាំងខាងនយោបាយ សេដ្ឋកិច្ច វប្បធម៌សង្គម ការពារប្រទេស និងសន្ដិសុខ។ វៀតណាមនិងឥណ្ឌាមានបញ្ហាមួួយដែលត្រូវសហការគ្នាដោះស្រាយ នោះគឺជាការកសាងផែនការរួម.........។ លើកនេះ ភាគីទាំងពីរបានឯកភាពថា នឹងកសាងផែនការរួមលើគ្រប់វិស័យដើម្បីរាយការណ៍ដល់ថ្នាក់លើសម្រាប់ការអនុម័តដើម្បីរៀបចំការអនុវត្ដ។ ខ្ញុំគិតថា នេះគឺជាបញ្ហាថ្មីមួយក្នុងទំនាក់ទំនងការពារជាតិរវាងប្រទេសទាំងពីរ៕

បកប្រែដោយ Pham Diep