leftcenterrightdel
លោកឧត្ដមសេនីយ៍ឯក Luong Cuong ទៅសួរសុខទុក្ខអតីតអគ្គលេខាបក្ស Le Kha Phieu 

 

តាងនាមគណៈកម្មាធិការបក្សយោធាមជ្ឈិម លោកឧត្ដមសេនីយ៍ឯក Luong Cuong បានជូនពរលោកអគ្គលេខាបក្ស Le Kha Phieu និងលោកនាយឧត្ដមសេនីយ៍ Nguyen Quyet និងលោកឧត្ដមសេនីយ៍ឯក Pham Thanh Ngan មានសុខភាពល្អបរិបូរដើម្បីបន្ដរួមចំណែកក្នុងបុព្វហេតុកសាងកងទ័ពឲ្យមានរបៀបរៀបរយ ចំណាន និងទំនើបជាបណ្ដើៗ។

leftcenterrightdel
លោកឧត្ដមសេនីយ៍ឯក Luong Cuong ទៅសួរសុខទុក្ខលោកនាយឧត្ដមសេនីយ៍ Nguyen Quyet 

 

លោកឧត្ដមសេនីយ៍ឯក Luong Cuong បានរាយការណ៍អំពីស្ថានការណ៍ ភារកិច្ចរបស់កងទ័ព និងសកម្មភាពការងារបក្ស ការងារនយោបាយក្នុងរយៈពេលកន្លងមក។ ហើយលោកឧត្ដមសេនីយ៍ឯកបានបញ្ជាក់ថា កម្មាភិបាល យុទ្ធជនកងទ័ពទាំងមូលតែងតែប្ដេជ្ញាសិក្សា លត់ដំ និងពង្រីកប្រពៃណីវីរជនបដិវត្តនៃជំនាន់មុន ដើម្បីឆ្លើយតបតាមតម្រូវការនិងភារកិច្ចក្នុងស្ថានភាពថ្មី រួមចំណែកកសាងកងទ័ព និងប្រទេសឲ្យបានរឹងមាំ ។

លោកអតីតអគ្គលេខាបក្ស Le Kha Phieu; លោកនាយឧត្ដមសេនីយ៍ Nguyen Quyet និងលោកឧត្ដមសេនីយ៍ឯក Pham Thanh Ngan បានវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃការងារបក្ស ការងារនយោបាយ សកម្មភាពតបស្នងសងគុណ និងការថែទាំអ្នកមានគុណូបការៈចំពោះបដិវត្ដន៍ក្នុងរយៈពេលកន្លងមក។ ព្រមទាំងសង្ឃឹមថា អគ្គស្នងការដ្ឋាននយោបាយនឹងធ្វើឲ្យបានល្អនូវការងារអប់រំខាងនយោបាយ សតិអារម្មណ៍ កសាងឆន្ទៈនយោបាយសម្រាប់នាយទាហាន ទាហាន  និងត្រៀមខ្លួនជាស្រេចទទួលនិងបំពេញរាល់ភារកិច្ចបានល្អដែលថ្នាក់លើប្រគល់ជូន ៕

បកប្រែដោយ Pham Diep