leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich ផ្តល់អំណោយជូនអ្នកមានគុណនិងបដិវត្តន៍

 

ជំរុញយ៉ាងខ្លាំងការកំណត់អ្នកមានគុណូបការៈ និងដោះស្រាយរាល់របបអនុគ្រោះ

យោងតាមស្ថាប័នមានសមត្ថកិច្ចនៃក្រសួងការពារប្រទេស ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ អង្គភាពក្នុងជួរកងទ័ពទាំងមូលបានកំណត់ និងបញ្ជាក់បានមុខសញ្ញា ៥,០០០ រូបជាអ្នកមានគុណូបការៈចំពោះបដិវត្តន៍  ដែលរួមបញ្ចូលទាំង៖ សកម្មជនបដិវត្តន៍មុនថ្ងៃទី០១ មករា ឆ្នាំ១៩៤៥, សកម្មជនបដិវត្តន៍ចាប់ពីថ្ងៃទី០១ មករា ឆ្នាំ១៩៤៥ រហូតដល់ថ្ងៃបដិវត្តន៍ខែសីហា ឆ្នាំ១៩៤៥, យុទ្ធជនពលី, យុទ្ធជនពិការ អ្នកជំងឺជាយុទ្ធជន។ល។ ក្នុងរយៈពេល៥ ឆ្នាំកន្លងមកនេះ ក្រសួងការពារប្រទេសបានចាត់តាំងការបើកថវិកាដែលជារបបអនុគ្រោះសម្រាប់អ្នកមានគុណូបការៈជូន១២,៣០០នាក់ ដោយមានទឹកប្រាក់សរុប ២៣១ ពាន់លាន វៀត​ណាមដុង ហើយធានាបានពេញលេញ និងទាន់ពេលត្រឹមត្រូវតាមការកំណត់។

បន្ដបង្គ្រប់ និងអនុវត្ដបទបញ្ជាស្តីពីការអនុគ្រោះ ចំពោះអ្នកមានគុណូបការៈ

បទបញ្ញត្តិស្ដីពីការអនុគ្រោះចំពោះអ្នកមានគុណូការៈត្រូវបានធ្វើវិសោធនកម្មជាបណ្តើរដើម្បីសមស្របទៅនឹងការជាក់ស្តែង និងនិន្នាការអភិវឌ្ឍរបស់សង្គម ឆ្លើយតបបានតម្រូវការនិងបំណងប្រាថ្នារបស់អ្នកទទួលរបបអនុគ្រោះពីថវិកាជាតិ។ ផ្តើមចេញពីរាល់បញ្ហាដែលនៅមានកម្រិត បញ្ហានៅសេសសល់ក្នុងជីវភាពជាក់ស្តែងនោះ គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេសបានលើកឡើងនូវសំណូមពរជូនបក្ស រដ្ឋ ក្រសួង ស្ថាប័នមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ឲ្យរកដំណោះស្រាយតាមជំហានៗដើម្បីធានាបានគោលនយោបាយអនុគ្រោះចំពោះអ្នកមានគុណប្រកបដោយយុត្តិធម៌ ហើយមិនទុកឲ្យមានករណីអ្នកមានគុណតែមិនបានទទួលរបបអនុគ្រោះពីរដ្ឋឡើយ៕

បកប្រែដោយ Minh Trung