leftcenterrightdel
គណៈប្រតិភូកាសែតកងទ័ពប្រជាជនឡាវថតរូបជាមួយថ្នាក់ដឹកនាំ កម្មាភិបាល និងអ្នកយកព័ត៌មាននៃកាសែតកងទ័ពប្រជាជនវៀតណាម

ក្នុងជំនួប លោក Ha Manh Tuong បានឧទ្ទេសនាមអំពីកាសែតកងទ័ពប្រជាជនវៀតណាម។ លោកក៏សង្កត់ធ្ងន់ថា នៅពេលកន្លងមក កាសែតកងទ័ពប្រជាជនវៀតណាមបានអភិវឌ្ឍយ៉ាងខ្លាំងក្លា ទទួលបានការយកចិត្តទុកដាក់និងការជឿទុកចិត្តពីថ្នាក់ដឹកនាំបក្ស រដ្ឋ និងកងទ័ព ហើយមានទំនុកទុកចិត្ត និងឥទ្ធិពលយ៉ាងទូលំទូលាយនៅក្នុងកងទ័ព និងក្នុងសង្គម។

កាសែតកងទ័ពប្រជាជនវៀតណាមកំពុងកសាងផែនការក្លាយទៅជាស្ថាប័នផ្សព្វផ្សាយពហុព័ត៌មាន។ អង្គភាពបានផ្តោតទៅលើការផ្សព្វផ្សាយអំពីគោលមាគ៌ា ទស្សនៈ គោលនយោបាយរបស់បក្ស និងរដ្ឋវៀតណាម ក្នុងវិស័យសេដ្ឋកិច្ច សង្គម ការពារជាតិ សន្តិសុខ និងសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធ។ កាសែតកងទ័ពប្រជាជនវៀតណាមក៏បានជម្រុញការអភិវឌ្ឍកម្មវិធីវីដេអូ កម្មវិធីអូឌីយូ  ការផ្សព្វផ្សាយនិងចាត់តាំងព្រឹត្តិការណ៍។

leftcenterrightdel
លោក Ha Manh Tuong ឧទ្ទេសនាមអំពីកាសែតកងទ័ពប្រជាជនវៀតណាម

លោក Khamsao Keoviset ក៏បានឧទ្ទេសនាមអំពីសកម្មភាពរបស់កាសែតកងទ័ពប្រជាជនឡាវ និងឯកភាពជាមួយកាសែតកងទ័ពប្រជាជនវៀតណាមនូវវិធានការជម្រុញគុណភាពនៃការផ្សព្វផ្សាយរបស់កាសែតទាំងពីរ ជាពិសេសគឺរួមចំណែករឹតបន្តឹងទំនាក់ទំនងសាមគ្គីភាព និងជិតស្និទ្ធរវាងអង្គភាពទាំងពីរ។

ភាគីទាំងពីរក៏បានផ្លាស់ប្តូរ និងឯកភាពបញ្ហាមួយចំនួនស្ដីពីកិច្ចសហប្រតិបត្តិការ បង្កើនសកម្មភាព គុណភាពផ្សព្វផ្សាយ។ គណៈប្រតិភូកាសែតកងទ័ពប្រជាជនឡាវបានទៅទស្សនាការិយាល័យធ្វើការ ជួបសំណេះសំណាល និងចែករំលែកបទពិសោធន៍ជាមួយកម្មាភិបាល អ្នកយកព័ត៌មានរបស់គណៈកម្មការតំណាងនៃកាសែតកងទ័ពប្រជាជនវៀតណាមប្រចាំនៅទីក្រុងហូជីមិញ៕

បកប្រែដោយ Thanh Cong