leftcenterrightdel
រូបថតឧទាហរណ៍ (bqllang.gov.vn)

 

នាយកដ្ឋានការពារសន្ដិសុខកងទ័ព និងផ្នែកការពារសន្ដិសុខកងទ័ពបានសិក្សាស្រាវជ្រាវដោយបុរេសកម្ម ផ្ដល់ប្រឹក្សាដល់ការងារការពារនយោបាយក្នុងស្ថានការណ៍ថ្មី ព្រមទាំងបានម្ចាស់ការក្នុងការអនុវត្ដផែនការស៊ើបការណ៍សន្តិសុខនៅក្នុងតំបន់រកឃើញឲ្យទាន់ពេលនូវសញ្ញានៃបទល្មើស; វែកមុខក្រុមជនក្លែងបន្លំធ្វើជាកងទ័ពដើម្បីធ្វើសកម្មភាពបោកបញ្ជោត; ផ្ទៀងផ្ទាត់ត្រួតពិនិត្យគ្រប់គ្រងរាល់សកម្មភាពរបស់បុគ្គល និងអង្គការបរទេសដែលទាក់ទងទៅនឹងកងទ័ព។

ក្នុងរយៈពេលឆមាសទី២ ឆ្នាំ២០១៨ នាយកដ្ឋានការពារសន្ដិសុខក្នុងកងទ័ព និងផ្នែកការពារសន្ដិសុខក្នុងកងទ័ពនឹងអនុវត្ដការលើកកម្ពស់គុណភាព ការសិក្សាស្រាវជ្រាវ ការព្យាករណ៍ និងការវាយតម្លៃស្ថានការណ៍ ប្រឆាំងនូវរាល់ឧបាយកល ល្បិចកលរបស់បណ្ដាអនុភាពជាអមិត្ដ ធានាសន្តិសុខជាដាច់ខាតចំពោះរាល់សកម្មភាពរបស់កងទ័ព រួមចំណែកយ៉ាងសកម្មក្នុងការការពារសន្ដិសុខជាតិ និងសណ្ដាប់​ធ្នាប់សង្គម៕

បកប្រែដោយ Pham Diep