leftcenterrightdel
ប្រតិភូចូលរួមបើកវគ្គថតរូបជាអនុស្សាវរីយ៍

 

ថ្លែងនៅក្នុងពិធីបើកវគ្គ លោកវរសេនីយ៍ឯក Nguyen Van Chinh នាយរងខុទ្ទកាល័យនៃគណៈកម្មាធិការបក្សយោធាមជ្ឈិម - ការិយាល័យក្រសួងការពារប្រទេសបានឲ្យដឹងថា វគ្គហ្វឹកហ្វឺនជំនាញក្នុងរយៈពេល១ ខែ នឹងផ្ដោតលើការងារគេហទំព័រច្រកទ្វារអេឡិចត្រូនិច ជាផ្នែកមួយដ៏សំខាន់នៃរដ្ឋាភិបាល ក្រសួង ស្ថាប័នក្នុងការគ្រប់គ្រង ការប្រកាសជាចំហរនូវព័ត៌មាន ការផ្សាភ្ជាប់រាល់ព័ត៌មានអនឡាញ និងការតភ្ជាប់ជាមួយរដ្ឋាភិបាលក្នុងដំណើរការកសាងរដ្ឋាភិបាលអេឡិចត្រូនិចនៅប្រទេសនីមួយៗ។ ក្នុងឱកាសនេះដែរ កម្មាភិបាលទាំងអស់នៃកងទ័ពប្រជាជនឡាវនឹងទៅសិក្សាស្រាវជ្រាវជាក់ស្ដែងនៅតាមបណ្ដាស្ថាប័ន អង្គភាពមួយចំនួនក្នុងកងទ័ពនិងក្រៅកងទ័ពប្រជាជន វៀតណាម និងទៅទស្សនាកេរ្ដិ៍ដំណែលប្រវត្ដិសាស្ដ្រ វប្បធម៌​មួយ​ចំ​នួន​ទៀតផង៕

បកប្រែដោយ Pham Diep